ក្រុមហ៊ុន LG គឺជាក្រុមហ៊ុន ផលិតគ្រឿង អេឡិចត្រូនិចដ៏ធំមួយដែលស្ថិតនៅក្នុងប្រទេស កូរ៉េខាងត្បូង ។ ជាក់ស្តែងក្រុមហ៊ុន LG បានបង្ហាញនូវម៉ាស៊ីនបោកខាវអាវ ជាសេរីចុងក្រោយរបស់ក្រុមហ៊ុន ដែលប្រើប្រាស់ប្រពន្ធ LG Centun System ដែលកាត់បន្ថយលំញ័របាន ។
ហើយនៅពេលថ្មីៗនេះក៏មាន បុរសម្នាក់បានជាប់ក្នុងបញ្ជី Guinness World Record ដោយសារការតំរៀបសន្លឹកបៀរលើម៉ាស៊ីនបោកខោអាវ LG Centun System ដែលកំពុងដំណើរការ ក្នុងរយៈពេល 12 ម៉ោង សន្លឹកបៀរមានកំពស់រហូតដល់ 3.3 ម៉ែត្រ ជាមួយនឹង 48 ថ្នាក់ ប្រើប្រាស់បៀចំនួន 200 ហ៊ូ និងមានចំនួន 10,800 សន្លឹក ។មិនតែប៉ុណ្ណោះ ម៉ាស៊ីនបោកខោអាវរបស់ LG ក៏ជាប់ក្នុងបញ្ជី Guinness World Record ដែរដោយសារម៉ាស៊ីនបោកខោអាវនេះបានប្រើនៅប្រព័ន្ធ Centun ដែលមិនអោយតួម៉ាស៊ីនញ័រ អាចតំរៀបសន្លឹកបៀរបានគ្រប់ការកំណត់របស់ Guinness World Record។
តោះ! ទស្សនាវីដេអូ បង្ហាញពីសកម្មភាពការរៀបបៀលើម៉ាស៊ីនបោកខោអាវទាំងអស់គ្នា…
https://www.youtube.com/watch?v=IC0En0KlIxI