មិនថាតែអ្នកភ្នំពេញទេ អ្នកខេត្តក៏ច្បាស់ជាបានស្គាល់ជាមួយហាង ស៊ុបស្មងគោ ដ៏ល្បីដែលមួយថ្ងៃលក់អស់ ១តោន២តោនហើយមែនអត់? ពេលនេះ ហាង ស៊ុបស្មងគោ ក៏បានបញ្ចេញមីនុយថ្មីមួយទៀតយ៉ាងពិសេសផងដែរ គឺស៊ុបសាច់អាំងជីមជុម ដែលមានឈុត តម្លៃ10$ ។



សម្រាប់ឈុត ស៊ុបសាច់អាំងជីមជុម នេះគឺពិសេសត្រង់ថាអ្នកទាំងអស់គ្នាអាចញ៉ាំបានទាំងស៊ុប នឹងសាច់យ៉ាងឈ្ងុយឆ្ងាញ់ ឆ្ងាញ់ទាំងទឹកស៊ុវ ទាំងរសជាតិសាច់ និងទឹកជ្រលក់ ដែលធ្វើអោយគ្រប់គ្នាញ៉ាំហើយជក់ចិត្តតែម្ដង។ អ្វីដែលសំខាន់បន្ថែមពីនេះទៀតនោះគឺមានតម្លៃចាប់ពី 10$ឡើងទៅ។ ដោយឈុត 10$ គឺអ្នកទាំងអស់គ្នាអាចញ៉ាំបានចាប់ពី ២នាក់ទៅ ៣នាក់ឯណោះ ហើយបើថាមកគ្នាច្រើនជាងនេះអ្នកទាំងអស់គ្នាអាចធ្វើការកម្ម៉ង់ឈុតផ្សេងៗទៀតបាន។ ហើយហាងក៏មានលក់ជាមួយនឹង អយស្ទ័រស្រស់ៗយកមកពីខេត្តកំពត សាច់មានរសជាតិ និងត្រូវជាតិគ្នាខ្លាំងជាមួយទឹកត្រីកោះកុងប្រចាំហាង ដែលគ្រប់គ្នាញ៉ាំហើយដឹងតែឆ្ងាញ់ និងប៉ូវកម្លាំងតែម្ដង។



សម្រាប់អ្នកដែលចង់មកញ៉ាំស៊ុបស្មងគោ គឺហាងចាប់បើកលក់ពីម៉ោង ១១ព្រឹកដល់ម៉ោង ១០យប់ និងឈុតស៊ុបសាច់អាំងជីមជុម គឺមានលក់ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង ១០យប់។ បែបនេះគ្រប់គ្នាចង់ញ៉ាំកុំភ្លេចមក ហាង ស៊ុបស្មងគោ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ២៦១ កែងផ្លូវ១៥០ ។










ហាង ស៊ុបស្មងគោ
លេខទូរសព្ទ៖ 096 87 85 211 / 012 56 32 28 / 016 56 32 28
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ២៦១ កែងផ្លូវ១៥០
ផែនទី៖ https://goo.gl/maps/boL9EPKViJsE5s5T7
វីដេអូ៖