រសជាតិដើមពិតៗហ្មង ស៊ុប សាច់អាំង បុកល្ហុង នៅហាង បុកល្ហុងផ្ទះបុរាណ រសជាតិមកពីថៃញ៉ាំជក់មាត់?

ហាង បុកល្ហុងផ្ទះបុរាណ

0
4911

អ្នកណាគេខ្លះចូលចិត្តញ៉ាំស៊ុប សាច់អាំង បុកល្ហុង ដែលមានរសជាតិដើមបែបថៃតែមិនទាន់បានញ៉ាំ? ពេលនេះមិនជាបញ្ហាអោយតែបានមកដល់ហាង បុកល្ហុងផ្ទះបុរាណ គឺដឹងតែមិនអោយខកបំណងហ្មងជាមួយរសជាតិដើមពិតៗ ដែលធ្វើឡើងដោយចុងភៅដែលមានបទពិសោធន៍ជាង ២០ឆ្នាំរសជាតិពិសេសពិតៗញ៉ាំជក់មាត់។

ហាង បុកល្ហុងផ្ទះបុរាណ
ហាង បុកល្ហុងផ្ទះបុរាណ
ហាង បុកល្ហុងផ្ទះបុរាណ

បើនិយាយពីមុខម្ហូបដែលល្បីខ្លាំងប្រចាំហាង គឺស៊ុបសាច់អាំងម៉ូយ៉ាង សាច់អាំងទឹកកាពិ នេះតែម្ដងគឺថារសជាតិទឹកស៊ុបគឺត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ពីចុងភៅជំនាញ រីឯសាច់គឺជាប្រភេទសាច់ដែលមានគុណភាព និងមានរសជាតិ។ អ្វីដេលពិសេសថែមទៀតនោះគឺរសជាតិទឹកកាពិនៅទីនេះ សម្រាប់អ្នកដែលចូលចិត្តញ៉ាំទឹកកាពិច្បាស់ជាជក់មាត់ជាប់ចិត្តតែម្ដង។ ពេលបានស្គាល់ ហាង បុកល្ហុងផ្ទះបុរាណ គឺថាដឹងតែសប្បាយមាត់រឿងញ៉ាំហ្មងព្រោះថាហាងមានលក់អាហារទាំង ៣ពេលតែម្តង ព្រឹក ថ្ងៃត្រង់ និងពេលល្ងាច។

ហាង បុកល្ហុងផ្ទះបុរាណ
ហាង បុកល្ហុងផ្ទះបុរាណ
ហាង បុកល្ហុងផ្ទះបុរាណ

ចំពោះអាហារពេលព្រឹក គឺមាន នំប៉័ងសាច់ប៉ាតេ សាច់ផាកឡូវ សាច់ជ្រូកខ្វៃ បាយទាខ្វៃ បាយជ្រូកខ្វៃ បាយសាច់ជ្រូកអាំង បាយផាកឡូវ បាយសាច់មាន់ ។ អាហារត្រង់មាន បុកល្ហុង ស្លាបមាន់អាំង ម្ហូបស្រាប់ ម្ហូបកុម្មង់ ជាច្រើនមុខ និង ពេលល្ងាចមាន ស៊ុបសាច់អាំងម៉ូយ៉ាង សាច់អាំងទឹកកាពិ ស៊ុបម្រះ ស៊ុបសរសៃកែងគោ នឹង ម្ហូបក្លែមជាច្រើនមុខ។

ហាង បុកល្ហុងផ្ទះបុរាណ

តោះស្គាល់កន្លែងពិសេសបែបនេះហើយ ណាត់គ្នាអោយហើយទៅ ចង់ញ៉ាំអីក៏មានជាពិសេសជាមួយអាហារទាំងបីពេល ចង់មកញ៉ាំពេលណាក៏បានឆ្ងាញ់មាត់បានគ្រប់ពេល?៕

ហាង បុកល្ហុងផ្ទះបុរាណ
ហាង បុកល្ហុងផ្ទះបុរាណ
ហាង បុកល្ហុងផ្ទះបុរាណ
ហាង បុកល្ហុងផ្ទះបុរាណ

ហាង បុកល្ហុងផ្ទះបុរាណ
លេខទូរសព្ទ៖ 085 60 61 95 / 010 60 61 95
ទីតាំង៖ ផ្លូវលេខ 402 ម្តុំក្រោយសាលាវ៉ាន់ដា សាខាម៉ៅសេតុង
បើកលក់ចាប់ពីម៉ោង 7:00 ព្រឹកដល់ 12:00 យប់

វីដេអូ៖