អ្នកដែលនិយមចូលចិត្តញ៉ាំស៊ុប ធ្លាប់បានសាកជាមួយនឹងស៊ុបកង្កែបរសជាតិបែបចិនពីមុនហើយរឺនៅ? បើថានៅទេ មកនេះមកហាង MarCol Frog ធានាថានឹងទទួលបានរសជាតិឆ្ងាញ់ជាប់ចិត្តជាមួយនឹងស៊ុបកង្កែបរសជាតិដើមបែបចិន ញ៉ាំក្ដៅៗឆ្ងាញ់ហើយបែកញើសខ្ចាយតែម្ដង។



ស៊ុបកង្កែបនៅទីនេះគឺត្រូវបានចម្អិនដោយចុងភៅជំនាញប្រចាំហាង ជាមួយនិងបទពិសោធន៍ច្រើនឆ្នាំ ថែមទៀតបានប្រើប្រាស់នូវគ្រឿងផ្សំពិសេសៗ ដែលធ្វើអោយស៊ុបមានរសជាតិពិសេសសម្រាប់លោកអ្នក។ ហើយក្រៅពីស៊ុបកង្កែបនេះ MarCol Frog ក៏មានមីនុយជាច្រើនមុខទៀតផងដែរ ដូចជាគ្រឿងសមុទ្រក្រឡុក, សាច់គោលើជ្រុញ, មាន់លីងចេកខ្ចី, កង្កែបបុក, ខកង្កែប និងម្ហូបគ្រឿងក្លែមជាច្រើនមុខទៀត។ អ្វីដែលសំខាន់នៅទីនេះក៏មាន Band ប្រគុំតន្ត្រីកំដរអារម្មណ៍ជូនលោកផងដែរ បន្ថែមពីនេះហាងក៏មានទទួលរៀបចំកម្មវិធីខួបកំណើត និងកម្មវិធីជប់លៀងផ្សេងៗ។



ជាឱកាសពិសេសសម្រាប់អ្នកចាប់អារម្មណ៍ជាមួយស៊ុបកង្កែប MarCol Frog កីមានលក់កញ្ចប់ហ្វ្រេនឆាយផងដែរ ដោយមានតម្លៃ 2500$ និងកញ្ចប់តម្លៃ 1500$ ជូនលោកអ្នក។ សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ទិញហ្វ្រេនឆាយអាចទាក់ទងតាមរយៈលេខទូរសព្ទ 096 666 172 / 096 62 44 222 ៕










ហាង MarCol Frog
លេខទូរសព្ទ៖ 096 666 172 / 096 62 44 222
ទីតាំង៖ ផ្លូវលេខ348 ជិតការ៉ាស់សាំងTOTAL (អូឡាំពិក)
វីដេអូ៖