សាច់ឡើងកន្ធីងៗ ឃើញហើយស្ទើរតែទ្រាំមិនបានហ្មង មាន់កន្ធីង មីនុយមាន់បំពងថ្មីពីហាង F Chicken អ្នកដែលចូលចិត្តញ៉ាំប្រភេទមាន់បំពងដឹងតែត្រូវចិត្តម៉ាច់ហ្មងហើយ។ អ្វីដែលកាន់តែពិសេសម្រាប់មាន់កន្ធីងនេះ គឺមានការប្រម៉ូសិនពិសេសក្នុងកំឡុងពេលនេះ ដោយបញ្ចុះតម្លៃពី ៤០០០០៛ មកត្រឹមតែ ៣០០០០៛ប៉ុណ្ណោះក្នុងមួយក្បាល។



ចំណេញមិនតិចទេសម្រាប់ការទិញមាន់កន្ធីងនេះព្រោះថាមានការបញ្ចុះពិសេសហើយ មាន់មួយគឺអាចញ៉ាំឆ្អែតរហូតដល់ទៅ ៣-៤នាក់ឯណោះ។ ហើយមីនុយថ្មីក្រៅពីមាន់កន្ធីងក៏មានជាមួយ នឹងស្នៀតពោតបំពង ផ្សិតបំពង កញ្ជោញមាន់បំពង និងគល់ស្លាបវែងបំពង ដែលគេយកមកក្រឡុកជាមួយគ្រឿងមានរសជាតិដើម រសជាតិម៉ាឡា និងរសជាតិតុងយ៉ាំ ដោយរសជាតិទាំងអស់នេះអ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសមួយណាក៏បានតាមចំណូលចិត្ត។



ពិសេសៗបែបនេះចាំអីទៀត បានញ៉ាំមីនុយថ្មីឆ្ងាញ់ប្លែកមាត់ហើយថែមទាំងទទួលបានការបញ្ចុះចឹងទៀត អ្នកដែលចូលចិត្តញ៉ាំមាន់បំពងគ្នាយើងរំលងម៉េចបាន។ កុំភ្លេចណាចង់ញ៉ាំអាចមករកបានទាំង ៥សាខារបស់ F Chicken ដែលមាននៅសាខាផ្សារកណ្ដាល សាខាស៊ីសុវត្ថិ សាខាទូលទំពូង សាខាទួលគោក និងសាខាក្រាំងធ្នង់៕








ហាង F Chicken
សាខាស៊ីសុវត្ថិ៖ 087 29 29 68
សាខាផ្សារកណ្តាល៖ 010 39 39 68
សាខាទួលគោក៖ 070 49 49 68
សាខាទួលទំពូង៖ 093 74 74 68
សាខាក្រាំងធ្នង់៖ 087 76 76 48
វីដេអូ៖