កំពុងស្វែងរកទីកន្លែសម្រាប់ថ្ងៃ X-mas ថ្ងៃឆ្លងឆ្នាំមែនទេ? មកនេះពិតជាមិនខកបំណងជាមួយ White Lounge Restaurant and Bar ស្ថិតនៅជាន់ទី22 ដែលអាចគយគន់ទេសភាពទីក្រុងភ្នំពេញបានយ៉ាងត្រជាក់ភ្នែក និងទីតាំងល្អសម្រាប់មើលកាំជ្រួចបានយ៉ាងស្រស់ស្អាត។ អ្វីដែលកាន់តែពិសេសនោះគឺ មានជាមួយកម្មវិធី happy hour រាល់ភេសជ្ជៈលក់ជាកែវ នោះអ្នកទាំងអស់គ្នាទិញមួយកែវទទួលបានមួយកែវ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៨យប់។
White Lounge Restaurant and Bar គឺមានបម្រើជូនទាំងម្ហូបបែបអ៊ឺរ៉ុប និងអាស៊ី ហើយសម្រាប់មុខម្ហូបដែលពេញនិយមនៅទីនេះមាន បន្ទះសាច់រួមមិត្ត សាច់អាំងចម្រុះ រួមជាមួយមុខម្ហូបជាច្រើនថែមទៀត។ នៅថ្ងៃ X-mas ខាងមុខនេះ គឺអ្នកទាំងអស់គ្នាមានឱកាសចំណេញជាមួយ នឹងការកម្ម៉ង់មុខម្ហូបនៅក្នុងហាង ទទួលបានការថែមជូនឈុត អយស្ទ័រ និងស្រាមួយដប។ រីឯនៅថ្ងៃឆ្លងឆ្នាំ អ្នកទាំងអស់គ្នាអាចធ្វើការកម្ម៉ង់ឈុតពិសេសដែលក្នុងនោះមានឈុតអយស្ទ័របារាំងមួយឈុត ស៊ុបបង្កង ស្ដេកសាច់គោអូស្ត្រាលីជាមួយថ្លើមក្ងាន និងបង្អែមមួយចាន។ សម្រាប់ឈុតនេះផងដែរ រាល់លោកអ្នកធ្វើការកម្ម៉ង់ និងទទួលបានការថែមជូនស្រាChampagne មួយកែវថែមទៀត។
ណ្ហើយ ស្គាល់កន្លែងពិសេសបែបនេះហើយនៅចាំអីទៀត កុំភ្លេចធ្វើការកក់តាមរយៈលេខទូរសព្ទ 077 696 888 / 0964 696 888 រឺក៏អាចចូលទៅកាន់ FB Page White Lounge Restaurant and Bar ៕
White Lounge Restaurant and Bar
លេខទូរសព្ទ 077 696 888 / 0964 696 888
ទីតាំង៖ ជាន់ទី២២ នៃសណ្ឋាគារពូឡាវ៉ៃ លើផ្លូវ១៧៤ ជិតវត្តកោះ
វីដេអូ៖