ថ្ងៃចុងសប្ដាហ៍ ថ្ងៃឈប់សម្រាកចង់ដើរជាយក្រុងលំហែរអារម្មណ៍កាត់ស្ត្រេស និងញ៉ាំម្ហូបឆ្ងាញ់ៗតែមិនដឹងទៅណាមែនអត់? លែងជាបញ្ហាមកនេះ ដឹងតែមិនអោយខកចិត្តហ្មង ជាមួយនឹងភោជនីយដ្ឋានចូលចិត្ត ទេសភាពក៏ស្រស់ស្អាត ហើយបើមានសំណព្វចិត្តចេះថតរូបទៀត ធានាថាស្អាតហ្មង។



ភោជនីយដ្ឋានចូលចិត្ត គឺនៅមិនឆ្ងាយប៉ុន្មានពីភ្នំពេញយើងទេ បត់ពីផ្លូវជាតិលេខ១ ប្រហែល ១គីឡូ ចូលមកលើផ្លូវថៃហ្គឺ ជិតទូរទស្សន៍ហង្សមាស បើនិយាយពីបរិយាកាសវិញស្រស់ស្អាតខ្លាំង មានសួនផ្កាដាំតាមរដូវកាលធម្មជាតិពិតៗ មានកន្លែងថតរូបស្អាតៗពណ៌ធម្មជាតិស្រស់បំព្រងតែម្តង គ្រាន់តែចូលដល់ភ្លាមមានអារម្មណ៍ថាស្រស់ស្រាយក្នុងចិត្តណាស់ សម្រាប់មុខម្ហូបវិញសុទ្ធតែឆ្ងាញ់ៗតម្លៃក៏សមរម្យដែរ ដឹងតែមិនខកចិត្តទេណាសំណព្វចិត្ត។



ចុងសប្តាហ៍នេះ ថ្ងៃឈប់សម្រាកខាងមុខ ត្រៀមខ្លួនត្រៀមកាយអោយស្អាត ទូរស័ព្ទ កាមេរ៉ាបើមានកាន់តែល្អ ព្រោះថាកន្លែងស្អាតបើមិនបានថតប្រយ័ត្នស្តាយក្រោយ ត្រៀមស្តាយថតរៀងខ្លួនដាក់ម៉ាស្រលាញ់ទៅ ទេសភាពដឹងទេស្អាតហើយ អូ!ត្រៀមពោះផងណា សាកម្ហូបប្លែកៗ មានច្រើនមុខណាស់ រសជាតិក៏ឆ្ងាញ់ដែរ រកកន្លែងសើបៗផ្លូវទៅអោយហើយកុំអោយទៅរកមិនឃើញណា សំណព្វចិត្ត ហើយនេះលេខទូរស័ព្ទកក់ 010 221 678 / 077 887 739 ៕










ភោជនីយដ្ឋាន ចូលចិត្ត
ទីតាំង៖ បត់ពីផ្លូវជាតិលេខ១ ប្រហែល ១គីឡូ ចូលមកលើផ្លូវថៃហ្គឺ ជិតទូរទស្សន៍ហង្សមាស
លេខទូរស័ព្ទ៖ 010 221 678 / 077 887 739
វីដេអូ៖