ក្លឹបជើងឯងបារាំងរដូវការមុន PSG ដែលមានគ្រូបង្វឹកថ្មី គឺលោក Unai Emery កំពុងតែមានចំណាប់ អារម្មណ៍ក្នុងការនាំយកកីឡាករខ្សែរបម្រើវ័យ31ឆ្នាំ Bastian Schweinsteiger របស់អាល្លឺម៉ង់ ដែលកំពុងលេងអោយក្រុមបិសាចក្រហម Manchester United។
ចាប់តាំងពីលោកមកកាន់តំណែងជាគ្រូបង្វឹករបស់ PSG លោកបាននាំយកនូវ កីឡាករចំនួន៣រូប រួចមកហើយ ដែលក្នុងនោះរួមមាន Hatem Ben Arfa, Grzegorz Krychowiak និង Thomas Meunier។



ដោយសារទីផ្សារដោះដូរកីឡាករនៅមានរយៈពេល យូរទៀតរូបលោក ក៏កំពុងស្ថិតនៅក្នុងការពិចារណានៅឡើយពីការទិញយកកីឡាកររូបនេះ ហើយរូបលោកផ្ទាល់ ក៏កំពុងស្វែងរកនូវកីឡាករដែល មានបទពិសោធន៏ច្រើនដូចនឹង Bastian Schweinsteigerផងដែរ។ ហើយណាមួយទៀតកីឡាកររូបនេះ ដូចជាមិនបាន បង្ហាញនៅទំរង់លេងល្អនៅក្នុងទឹកដី Old Trafford នោះទេ។ កាលពីរដូវកាលមុន គឺបានបង្ហាញខ្លួនតែ ១៨ប្រកួតប៉ុណ្ណោះ នឹងអាចរកបានគ្រាប់បាល់តែ១គ្រាប់គត់។ ចំនុចមួយទៀតរបស់កីឡាកររូបនេះគឺ មិនមែនជាជម្រើសរបស់លោក Jose Mourinho ទេ។

https://www.youtube.com/watch?v=pilZLgdDSI8