តាមអ្នកជំនាញរឱសថរុក្ខជាតិរបស់វៀតណាមលោក Vu Quoc Trung បានឱ្យដឹងថា ក្រអៅឈូកឬមើមឈូកមានអត្ថប្រយោជន៍ជួយកម្ចាត់់ជាតិពុល និងបញ្ឈប់មិនឱ្យរាងកាយឡើងកំដៅបានទៀតផង ។
លោក Trung បានអះអាងទៀតថា ក្រអៅឈូកក្នុងពេលខ្លះក៏អាចជួយសម្រួលដល់ការចរាចរទៅមករបស់ឈាមនៅក្នុងរាងកាយមនុស្សបានផងដែរ ។ លើសពីនេះទៀត វាក៏អាចជាថ្នាំប៉ូវកម្លាំង និងលើកទឹកចិត្ត ។
សម្រាប់ការទទួលទានជាទូទៅ ក្រអៅឈូកត្រូវបានគេយកទៅស្លជាសម្លទឹកឬជាសម្លគោក ។
ក្រៅពីអត្ថប្រយោជន៍ខាងលើតាមលោកTrungក្រអៅឈូកនៅផ្តល់អត្ថ ប្រយោជន៍ផ្នែកសុខភាពជាច្រើនមុខទៀត ក្នុងនោះមានដូចជា៖
-បញ្ឈប់ការហូរឈាមច្រមុះ ៖ លាងវាឱ្យបានស្អាត បុករួចច្របាច់យកទឹកឱ្យបាន២០០ក្រាមផឹកនៅពេលថ្ងៃ ។ វិធីម្យ៉ាងទៀតគឺអាចយកទឹកដែលកិនរួចបន្តក់លើច្រមុះដែលកំពុងហូរឈាម ។
-ជួយឱ្យឃ្លានអាហារ ៖ យកក្រអៅឈូកស្រស់ចិតស្តើងៗចំនួន៥០ក្រាម ហើយយកទៅបបរនិងរោយស្ករតិចៗពីលើ ។
-ជួយសម្រួលដល់ដំណេកក្នុងពេលយប់ ៖ លោកអ្នកអាចយកក្រអៅឈូក៥០០ក្រាមលាយជាមួយផ្លែពុទ្រាក្រហម២០០ក្រាមទៅធ្វើជាស៊ុបផ្អែមដោយចម្អិនជាមួយស្ករឱ្យបានកន្លះម៉ោង។ បន្ទាប់មកហុតស៊ុបនោះទាំងនៅក្តៅឧណ្ហក្នុងពេលល្ងាច ៕