ខ្សែប្រយុទ្ធសញ្ជាតិអេស្បាញ់ Diego Costa បានបង្ហាញនៅជំហរមួយក្នុងការវិញត្រលប់ទៅកាន់ក្រុម ចាស់របស់ខ្លួនវិញគឺ Atletico Madrid បើតាម Daily Newspapaer។ កីឡាកររូបនេះគឺ ជាគោលដៅដ៏ សំខាន់របស់លោក Colchoneros និង Diego Simeone ដែលត្រូវនាំត្រលប់មកកាន់ទឹកដីអេស្បាញ់វិញ។

តាមរបាយការណ៍ចុងក្រោយក៏បានបង្ហាញថាកីឡាករ Diego Costa ក៏ចង់វិលត្រលប់ទៅកាន់ក្រុម Atletico Madrid ផងដែរ។ រីឯក្រុមតោខៀវ Chelsea ក៏បានបើកភ្លើងខៀវអោយកីឡាករ រូបនេះដែរ ប្រសិនបើកក្រុមអាចទិញបានកីឡាករថ្មីមកជំនួសកន្លែងលេងរបស់គាត់។

ក្នុងរយៈពេលដែលបាន ស្នាក់ នៅ Stamford Bridge កីឡាករ Diego Costa បានបង្ហាញខ្លួនចំនួន 54ប្រកួត ក្នុងក្របខណ្ឌEPL និងរកគ្រាប់បាល់បាន 32គ្រាប់។
https://www.youtube.com/watch?v=UfCnpKwwjgo