ភ្នំពេញ: មុខម្ហូបទើបកែច្នៃរួច កំពុងពេញនិយមខ្លាំងនៅភោជនីយដ្ឋាន បុកល្ហុងបង្កងប៉ាក លើវិថី ១៥០ នៅសន្ធរម៉ុក នោះគឺ ស៊ុបមី គីមឈី រសជាតិកូនកាត់កូរ៉េជូរហឹរ។

ស៊ុបមី គីមឈី គឺជាស៊ុបដែលរំងាស់ពីវត្ថុធាតុដើមដ៏ល្បីរបស់កូរ៉េ គីមឈី ដែលធ្វើអោយរសជាតិនៃស៊ុបនេះ មានរសជាតិជូរ ហឹរ ហើយញ៉ាំជាមួយសរសៃមីស្វិតល្អ បូកផ្សំជាមួយគ្រឿងសមុទ្រ បន្លែគ្រប់មុខ និងទឹកជ្រលក់បែបកូរ៉េទៀតនោះ កាន់តែធ្វើអោយស៊ុបនេះឆ្ងាញ់មួយកំរិតទៀត។


សំរាប់តម្លៃរបស់ស៊ុបមី គីមឈី នេះក្នុងមួយឈុតតម្លៃ ៤៥០០០៛ រូមមាន៖ ស៊ុបគីមឈី, មីកូរ៉េ, បង្គារធំ, មឹក, ពងមាន់, តៅហ៊ូ និងបន្លែគ្រប់មុខ។