ក្រុម កម្ពុជា បើកទ្វារផ្ទះស្វាគមន៍ក្រុមសង្ហិបូរី ក្នុងជំនួបមិត្តភាព

0
1768
Cambodia Vs Singapore

នៅម៉ោង 6ៈ30នាទីល្ងាច ថ្ងៃទី28 ខែកក្កដា ឆ្នាំ2016 ខាងមុខនេះ ក្រុមជំរើសជាតិឈុតធំរបស់ ប្រទេសកម្ពុជា ដែលមានរហ័សនាមថាគោព្រៃ នឹង បើកទ្វារពហុកីឡដ្ឋានជាតិ ក្នុងការទទួលក្រុមជំរើស ជាតិឈុតធំរបស់សិង្ហបុរី ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំ។

ក្នុងនោះដែរកីឡាករ 24រូបរបស់ប្រទេសកម្ពុជា គឺត្រូវបានជ្រើសរើសចេញពីក្រុមបឹងកេតអង្គរ ចំនួន ៧នាក់ ក្រុមព្រះខ័នរាជស្វាយរៀង ចំនួន 7នាក់ ក្រសួងការពារជាតិ ចំនួន 4នាក់ ក្រុមភ្នំពេញក្រោន ចំនួន 3នាក់ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន 2នាក់ និងក្រុមណាហ្គាវើល ១នាក់ផងដែរ។

ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា

ចំពោះប្រវត្តិជួបគ្នាចំនួន 13ប្រកួតចុងក្រោយ ទាំងក្នុងការប្រកួតមិត្តភាព និងពានរង្វាន់ផ្សេងៗ គឺ សិង្ហបុរី ឈ្នះ 11 ប្រកួត ស្មើ 1 ប្រកួត នឹងចាញ់ ១ប្រកួត។

តើជំនួបលើកនេះ ក្រុមជំរើសជាតិកម្ពុជា ដែលជាម្ចាស់ផ្ទះអាចនឹងធ្វើបានលទ្ធផលល្អដែរ ឫទេ? ហើយមិត្តទាំងអស់ដែលគ្រាំទ្រក្រុមជំរើសជាតិបានទៅទិញសំបុត្រ នឹងត្រៀមខ្លួនលើកទឹកចិត្តហើយ ឫនៅ? ជួបគ្នាថ្ងៃទី២៨ ជាមួយក្រុមជំរើសជាតិកម្ពុជា។

https://www.youtube.com/watch?v=YeNCuclkrg4