កាសែតបាងកកប៉ុស្តិ៍ផ្សាយថា នាង Chalita Suansane វ័យ២១ឆ្នាំ បេក្ខនារីពីខេត្តសាមុត ប្រាខាន់បានគ្រងមកុដបវរកញ្ញាចក្កវាឡថៃ ២០១៦ លើកទី១៧ ។ ការប្រកួតធ្វើឡើងនៅផ្សារទំនើប Siam Paragon ក្រុងបាងកកប្រទេសថៃកាលពីពីថ្ងៃទី២៣ កក្កដា ២០១៦ ។
នាង Chalita Suansane បានឈ្នះបេក្ខនារី៤០នាក់ផ្សេងទៀតពីទូទាំងប្រទេស ខណៈនាង Atcharee Buakhiao បេក្ខនារីពីខេត្តឈៀងម៉ៃជាប់ចំណាត់ថ្នាក់លេខ២ និងនាង Lapatthida Kongraphan ពីខេត្តសាមុត ប្រាខាន់ជាប់ចំណាត់ថ្នាក់លេខ៣ ។
ម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងសម្រស់ថ្នាក់ជាតិរបស់ថៃនេះទទួលបានរង្វាន់ជិត៣ម៉ឺនដុល្លារ និងតំណាងឱ្យប្រទេសរបស់នាងចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតបវរកញ្ញាចក្កវាឡ ២០១៦ទៀតផង ។
សូមទស្សនាវីដេអូខាងក្រោម ដើម្បីដឹងថាសម្រស់នាងមានភាពស្រស់ស្អាតនិងមានសមត្ថភាពកំរិតណា!
ប្រភព៖ Youtube Channel x taxie