កាលពីប៉ុន្មានម៉ោងមុននេះ មានជំនួបរវាងក្រុមខាងទាំងពិរបស់អង់គ្លេស គឺក្រុមតោខៀវ Chelsea និងក្រុមហង្សក្រហម Liverpool ក្នុងពានរង្វាន់ International Champions Cup។ នៅក្នុងជំនួបនេះ គឺក្រុម Chelsea បានយកឈ្នះទៅលើក្រុម Liverpool ក្នុងលទ្ធផល ១-០ ក្រោយបញ្ចប់ការប្រកួតរយៈពេល 90នាទី។
ប៉ុន្តែអ្វីដែលជារឿងអស្ចារ្យនោះ គឺក្រុមតោខៀវ Chelsea មានអ្នកលេងតែ 10នាក់ ប៉ុណ្ណោះ បន្ទាប់ពីកីឡាករ Cesc Fabregas ត្រូវពិនិត្យកាត់ក្រហមបណ្តេញចេញពីទីលានក្នុងពាក់កណ្តាលម៉ោង តង់ទី២។ ប៉ុន្តែក្រុម Liverpool នៅតែមិនអាចបំបែកពងមាន់របស់ក្រុម Chelsea បានដដែរ។ មួយគ្រាប់ ដែលរកបាន គឺកើតឡើងនៅដើមតង់ទី១ ដោយការតែតបញ្ចូលទីរបស់កីឡាករ Gary Cahill។
https://www.youtube.com/watch?v=hhfWUlkR84M