ភ្លក្សរសជាតិថ្មី ប្រហិតអប់ជាមួយគ្រឿងសមុទ្រ

ប្រហិតអប់់គ្រឿងសមុទ្រ- ហាង មឹកអាំងទឹកឃ្មុំ

0
1686
ប្រហិតអប់់គ្រឿងសមុទ្រ

ទីក្រុងភ្នំពេញសព្វថ្ងៃ កាន់តែវិវត្តន៍ពីមួយថ្ងៃទៅមួយថ្ងៃ បើនិយាយពីអាហារសម្រន់វិញ ក៏កាន់តែមានច្រើនឡើងៗ។  បើនិិយាយពីទីតាំងស្ថិតនៅម្តុំ សាលាវ៉ាន់ដាវិញ ម្ហូបអាហារ នៅរង់ចាំត្រៀបត្រាមិនខ្វះឡើយរង់ចាំតែ អ្នកបរិភោគប៉ុណ្ណោះ ។

ប្រហិតអប់់គ្រឿងសមុទ្រ

សំរាប់ថ្ងៃនេះ យើងសូមណែនាំពីហាងអាហារមួយកន្លែង ដែលមានទីតាំងមានឈ្មោះថា មឹកអាំងទឹកឃ្មុំ ដែលមានផាសុខភាព និងបម្រើអាហារសម្រន់ជាច្រើនមុខ ជាពិសេស គឺមុខម្ហូបដែលប្រចាំហាងតែម្តង គឺទាក់ទងជាមួយនឹងទឹកឃ្មុំ ។ ដោយសារ ភាពវៃឆ្លាតរបស់ ម្ចាស់ហាង គាត់បានកែច្នៃ មុខម្ហូបមួយបែប មានឈ្មោះថា ប្រហិតអប់ជាមួយគ្រឿងសមុុទ្រ ។

ប្រហិតអប់់គ្រឿងសមុទ្រ

ដោយមានរូបមន្តពិសេសតែម្តងហើយ ជាមួយគ្រឿងផ្សំជាច្រើនមុខ ដែលភ្លេចមិនបាននោះគឺ ទឹកឃ្មុំសុទ្ធ១០០% និងបន្ថែមរសជាតិជាមួយទឹកជ្រលក់ ទឹកត្រីកោះកុង កាន់តែឆ្ងាញ់អស់ទាស់តែម្តង។ បន្ថែមពីជម្រើសនេះហើយមាន ម្ហូបអាហារជាច្រើនមុខប្លែកៗដទៃទៀតដែលមានលក់នៅក្នុងហាង។

ប្រហិតអប់់គ្រឿងសមុទ្រ

តម្លៃៈ ប្រហិត/ គ្រឿងសមុទ្រ ១ចង្កាក់ 1500៛ គ្រប់មុខ
លេខទូរស័ព្ទលេខ៖ 010 39 99 88 | 069 69 94 50
អាស័យដ្ឋាន៖ ផ្ទះលេខ 212z ផ្លូវ 402 កៀនសាលាវ៉ានដា (ផ្លូវ ច្រកចូលសាលា បឋមសិក្សា ភូមិ៧)