ថ្វីត្បិតតែ ចង្រិតមានរូបរាងតូចមែន តែវាអាចក្លាយជាអាហារដ៏ឆ្ងាញ់មួយមុខ ដែលយើងនៅតែនឹកឃើញ នឹងមានអារម្មណ៍ថាឃ្លាន បើយើងបានញាំុវាស្រួយខ្ញោក ឈ្ងុយ និងមានរសជាតិឆ្ងាញ់ទៀតដែលយើងធ្លាប់បានធ្វើនៅផ្ទះរួចមកហើយ។


ថ្ងៃនេះផងដែរយើងខ្ញុំសូមណែនាំកន្លែងមួយដែលមានឈ្មោះថា ចង្រិតមនោសញ្ចេតនាកោះពេជ្រ។ ស្តាប់រៀងប្លែក តែគ្រាន់តែជាមុខម្ហូបសាមញ្ញ ឈប់សិនបើនិយាយពីរសជាតិវាវិញបានធ្វើភ្ញៀវជាហូរហែរបានឈរទិញជាបន្តបន្ទាប់គ្នា ព្រោះតែវាជាអាហារមួយប្រភេទទាក់ទាញអ្នកទិញជាច្រើន រួមផ្សំនឹងពាក្យសំដីដ៏ផ្អែមរបស់បងប្រុសម៉ាប់ទៀតនោះកាន់តែធ្វើអោយអ្នកទិញមិនរារេកនឹងចំណាយឡើយ។ សម្រាប់ហាងនេះក៏មានលក់ប្រភេទអាហារខុសៗគ្នា ជាច្រើនទៀតដូចជា កំពឹស ឌុកឌឿ កន្ទេសឡង់, អាពីង…។



បើចង់ដឹងថាវាមានរសជាតិយ៉ាងណា លោកអ្នក អាចទៅសាកបាននៅគល់ស្ពានហង្សកោះពេជ្រ៖