រីករាយជុំក្រុមគ្រួសារ ជាមួយស្លាបមាន់កូកា

ស្លាបមាន់កូកា

0
1173
ស្លាបមាន់កូកា
ស្លាបមាន់កូកា

ស្លាបមាន់កូកា ម្ហូប១មុខនេះ សំរាប់ញ៉ាំបាយថ្ងៃត្រង់ជុំគ្រួសារ ហើយក៏ជាថ្ងៃចុងសប្តាហ៍ទៀតនោះ កុំភ្លេចណាម៉ោះ! រីករាយជាមួយក្រុមគ្រួសាររបស់អ្នកដោយការរៀនធ្វើម្ហូបនេះទាំងអស់គ្នា៖

គ្រឿងផ្សំ

1. ស្លាបមាន់ 5-6 ដុំ
2. កូកាកូឡា មួយកំប៉ុង
3. ខ្ទឹម 3-5 កំពិស
4. គល់ស្លឹកខ្ទឹម ( 3-4 គល់)
5. ខ្ចី 20 ក្រាម
6. ទឹកស៊ីអីវខាប់ 1 ស្លាបព្រាបាយ ( មិនដាក់ក៏បាន)
7. ប្រេងខ្យង 1 ស្លាបព្រាបាយ

វិធីធ្វើ

1. ស្លាបមាន់លាងទឹកឲ្យស្អាត ទុកមួយអន្លើរ
2. ខ្ងីហាន់ជាបន្ទះស្តើងៗ ទុកមួយអន្លើ
3. ខ្ទឹម អាចដំ អោយបែក ឬ សប៉ែត
4. ដាក់ខ្ទះ ចាក់ប្រេងឆាចូលឲ្យក្តៅ រួច សឹមដាក់ ខ្ទឹម គល់ស្លឹកខ្ទឹម និងខ្ងីចូល
5. ឆាត្រលប់គ្រឿងទេសដែលបានដាក់ចូលរួច អោយមានក្លិនឈ្ងុយ សឹមដាក់ ស្លាបមាន់ចូល
6. ស្លាបមាន់ ឆាត្រឡប់ជាមួយគ្រឿង អោយរៀងក្រៀម ពណ៍ក្រហម សឹម ដាក់ ទឹក ស៊ីអីវ ប្រេងខ្ចង ម្សៅស៊ុបខ្នរ និង ចាក់ទឹកក្រូចកូការចូល បញ្ជាក់ កូការអាចដាក់មួយកំប៉ុង ឬ កន្លះកំប៉ុងតាមចំណូលចិត្ត
7. បន្ទាប់មក ទុករយៈពេល ១០ ទៅ ១៥ នាទី រហូតដល់ ស្លាបមាន់ស្ញួតទឹកល្អ ដួសដាក់ចាន ជាកាស្រេច។