ថែរក្សាស្បែកមុខស្រស់ស្អាតជាមួយនឹងស៊ុតមួយគ្រាប់

Kamin Skin

0
1455

Ads-Banner-By-Post-Angkor Beauty

ផ្ទៃមុខ គឺជាផ្នែកសំខាន់មួយនៃរាងកាយដែលយើងគួរតែយកចិត្តទុកដាក់ថែរក្សាឲ្យបានល្អបំផុត ដើម្បីមានភាពជឿជាក់ជាងមុនក្នុងការទំនាក់ទំនង។ ប្រសិនបើ អ្នកទាំងអស់គ្នាមិនធ្លាប់បានលឺពីវីធីសាស្រ្តប្រើប្រាស់ស៊ុត ធ្វើជាម៉ាសបិទមុខពីមុនមកទេ នៅពេលយើងខ្ញុំសូមណែនាំវិធីថែរក្សាស្បែកមួយនេះដោយចំណាយលុយតិចតួចបំផុត ហើយគ្មានផលប៉ះពាល់ រីឯអត្ថប្រយោជន៍ក៏ល្អទៀត។

angkor-beauty14

នៅក្នុងស៊ុត មានផ្ទុកសារធាតុប្រូតេអ៊ីន ជាង 89 ប្រភេទឯណោះ ដែលសុទ្ធតែជាអាហារដ៏ល្អសម្រាប់កោសិកាស្បែក។ លើសពីនេះទៀត វាក៏សម្បូរវីតាមីន A និង សារធាតុ Collagen ផងដែរ ដែលមានប្រសិទ្ធភាពខ្ពស់អាចព្យាបាលកោសិកាចាស់ៗឲ្យផ្លាស់ជាថ្មី បំបាត់ស្នាមអុជខ្មៅ និងធ្វើអោយស្បែកមុខតឹងណែន មាំមួន ស្រស់ស្អាតជាងមុន។

ពិតជាពិសេសណាស់មែនទេ? ដើម្បីយល់កាន់តែច្បាស់ពីប្រសិទ្ធភាពរបស់វា មានតែសាកល្បងម្ដងទើបដឹង ហើយចំណែកធាតុផ្សំ និងរបៀបធ្វើវិញគឺងាយស្រួលខ្លាំងណាស់ សាកល្បងទាំងអស់គ្នាណា៎!

ធាតុផ្សំ៖

–    ស៊ុតមាន់មួយគ្រាប់
–    ទឹកក្តៅឧណ្ហៗសម្រាប់លាងមុខ
–    កន្សែងសម្រាប់ជូតមុខ
–    ក្រូចឆ្មារមួយចំណិតតូច (មានក៏បាន អត់ក៏បាន ក៏ប៉ុន្តែវាល្អសម្រាប់អ្នកមានផ្ទៃមុខសំបូរជាតិខ្លាញ់)
–    ក្រដាសទន់មួយសម្រាប់បិទលើស៊ុត ( មានក៏បាន អត់ក៏បាន)

angkor-beauty14

របៀបធ្វើ៖

–    បំបែកស៊ុត បែងចែកជា ២ ផ្នែកច្បាស់ កុំអោយលាយគ្នា
–    កូរស៊ុតផ្នែកស លាយជាមួយទឹកក្រូចឆ្មារ ឲ្យឡើងពពុះ
–    លុបលាងផ្ទៃមុខជាមួយនឹងទឹកក្តៅឧណ្ណៗ ដើម្បីជំហររន្ធញើស ងាយស្រួលជ្រៀបចូលក្នុងស្បែក រួចជូតសំអាតអោយស្ងួតដោយកន្សែងទន់ស្អាត។
–    យកស៊ុតពណ៌សដែលយើងបានលាយ លាបសព្វលើផ្ទៃមុខ ប៉ុន្តែហាមលាបលើត្របកភ្នែក និងបបូរមាត់អោយសោះ។

angkor-beauty14

ដំណាក់កាលនេះអ្នកអាចយកក្រដាសបិទពីលើក៏បាន រឺមិនបិទក៏បានអាស្រ័យតាមចំណង់ចំណូលចិត្តរបស់អ្នក។
បន្ទាប់ពីទុកឲ្យស្ងួតរយៈពេលពី 20 ទៅ 30 នាទី ហើយលាងសំអាតវាជាមួយទឹកក្តៅឧណ្ណៗទៀត រួចជូតសំអាតអោយអស់ជាតិទឹក។
ពេលនេះលាបស៊ុតផ្នែកពណ៌លឿងដែលអ្នកបានលាយ ហើយលាបសព្វពេញផ្ទៃមុខទៀត និងទុកឲ្យស្ងួតពី 20 ទៅ 30 នាទីទៀត រួចលាងជម្រះជាមួយទឹកក្តៅឧណ្ហៗ។
ដំណាក់កាលចុងក្រោយ លាងជាមួយទឹកត្រជាក់ ដើម្បីបិទរន្ធញើស រួចជួតមុខឲ្យស្ងួតជាការស្រេច។

angkor-beauty14

វិធីបិទម៉ាសមុខដោយប្រើស៊ុតនេះ គឺមានប្រសិទ្ធភាពល្អណាស់ វាអាចជួយអោយស្បែកមុខកាន់តែស្រស់ថ្លា តឹងណែន បំបាត់ស្នាមខ្មៅ អាចមន៍រុយ មុនខ្សាច់ ដែលបង្កប់នៅក្នុងស្បែក។ អ្នកអាចបិទម៉ាសនេះបាន ពីរ ឬ បីដងក្នុងមួយសប្តាហ៍ ហើយធានាថា អ្នកនឹងឃើញប្រសិទ្ធភាព លើកទីមួយតែម្ដង។

angkor-beauty14

 

ទន្ទឹមនឹងនោះ អ្នកអាចប្រើគួបផ្សំជាមួយនឹងផលិតផល Kamin Skin ជាប្រភេទឡេលាបដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់បំផុត។ Kamin Skin ជួយបំបែកកោសិកាមេកានិចម៉ដ្ឋទន់រលោងនិងងាយស្រួល ជំនួយការជំរុញដំណើរការរបកនៃកោសិកាស្បែកដែលខួចខាតទន់ខ្សោយ ស្បែកដែលកើតមានស្នាមអុជខ្មៅ អាចម៍រុយ ស្នាមសម្លាកឬស្នាមជាំមកពីស្នាមមុន ។ ធ្វើឲ្យស្បែកម៉ដ្ឋរលីង និងស្រស់ស្អាត មានប្រសិទ្ធិភាពយូរអង្វែង។

contact-angkor-beauty