បាយព្រឹកស្អែក កុំភ្លេចបាយមាន់ហៃណាំ ផ្សារទួលគោក

ហាង បាយមាន់ហៃណាំកំពត

0
5971
បាយប្រចាំហាង បាយមាន់ហៃណាំកំពត
បាយប្រចាំហាង បាយមាន់ហៃណាំកំពត

ថ្ងៃនេះសូមបង្ហាញម្ហូបពេលព្រឹកម្តងណា៖ ហាង បាយមាន់ហៃណាំកំពត មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ 582 ផ្ទះលេខ ២១ ខាងជើងផ្សារទួលគោក យើងតែងឃើញមានអ្នកអង្គុយញ៉ាំយ៉ាងច្រើនរៀងរាល់ព្រឹក សឹងតែរកកន្លែងអង្គុយគ្មានពេលខ្លះ ស្របនឹងអ្នកលក់ជាច្រើនអ្នកញាប់ដៃញាប់ជើង ទទួលភ្ញៀវសួរថា “បងៗ ញ៉ាំបាយសាច់អីដែរ”។

បាយប្រចាំហាង បាយមាន់ហៃណាំកំពត
បាយប្រចាំហាង បាយមាន់ហៃណាំកំពត

អ្នកភាគច្រើនគាត់ចូលចិត្តញ៉ាំបាយមាន់ហៃណាំ ព្រោះហាងនេះល្បីខ្លាំងទៅលើបាយប្រភេទពណ៌នេះ មានក្លិនឈ្ងុយ បន្ថែមដោយសាច់មាន់ស្ងោរ ហើយមាន់ស្រែទៀតនោះកាន់តែធ្វើអោយរសជាតិអ៊ែមហ្មង។

មាន់ស្រែស្ងោរ
មាន់ស្រែស្ងោរ
បាយមាន់ហៃណាំ
បាយមាន់ហៃណាំ
បាយមាន់ហៃណាំ
បាយមាន់ហៃណាំ 10000៛

ហើយអ្នកអាចកុំម្ម៉ងបានតាមការចូលចិត្តរបស់អ្នកដែលមានដូចជា បាយស្រូបសាច់ជ្រូកចៀន 6000៛, ឆ្អឹងជំនីជ្រូកអាំង 6000៛, បាយមាន់ហៃណាំ 10000៛។ ហើយមិនតែប៉ុណ្ណោះយើងតែងឃើញអ្នកញ៉ាំមួយចំនួនទៀតគាត់កុំម៉្មងច្រើនៗ ច្រកម្តងមិនក្រោម៥០ប្រអប់ទេ ព្រោះភាគច្រើនគាត់មានគំរោងដើរលេងចឹង គាត់ច្រកបាយនេះទៅ រួចរាល់មិនបាច់រៀបចំច្រើនទេ ម្នាក់១ប្រអប់ឆ្អែត។

បាយឆ្អឹងជំនីជ្រូកអាំង
បាយឆ្អឹងជំនីជ្រូកអាំង 6000៛
បាយមាន់ហៃណាំ លាយកោះមាន់
បាយមាន់ហៃណាំ លាយកោះមាន់

កុំភ្លេចណាចង់ញ៉ាំសាច់មាន់ស្រែ សាកហាង បាយមាន់ហៃណាំកំពតបានណា!
ទូរស័ព្ទទំនាក់ទំនង៖ 016 630 889 | 088 666 43 66
ទីតាំងស្ថិតនៅ៖ តាមបណ្តោយផ្លូវលេខ 582 ផ្ទះលេខ ២១ ខាងជើងផ្សារទួលគោក