មាន់ដុតក្នុងពាង អំពិលខ្ចី បាយចំហុយកាហ្វេដី

ហាង កាហ្វេដី - ទួលគោក

0
6802

ថ្ងៃមុន កោះសន្តិភាព TV យើងចេញវីដេអូមាន់ដុតម្លប់ឬស្សីនៅសៀមរាប ធ្វើអោយអ្នកនៅភ្នំពេញ ស្រក់ទឹកមាត់ចង់ញ៉ាំ ចឹងថ្ងៃនេះ បើមិនទាន់បានទៅទេអាចរកញ៉ាំបាននៅភ្នំពេញហើយ ក្នុងតំបន់ទួលគោកតែម្តង ពេលទៅដល់មុខហាង អ្នកទាំងអស់គ្នានឹងឃើញមានពាងធំៗ បីពាងបញ្ឈរលើភ្លើង ដាក់មាន់ដុតពេញៗ នៅមុខចុងភៅមុខស្រស់ ញញឹមទទួលអ្នកជាក់ជាមិនខាន។

មាន់ដុតក្នុងពាង
មាន់ដុតក្នុងពាង
មាន់ដុតក្នុងពាង
មាន់ដុតក្នុងពាង

ក្រៅពីឃើញមាន់ដុតដ៏គួរអោយចង់ញ៉ាំហើយ អ្នកនឹងបន្តស្រក់ទឹកមាត់បន្តទៀតជាមួយ គ្រឿងក្នុងផាកឡូវ ទាខ្វៃ ទាដុត ប្រហុកអង្រ្កង បុកល្ហុង និងទឹកជ្រលក់អំពិលខ្ចីទាំងកែវៗ ពេលចុងភៅដួសដាក់ចានកាន់តែស្រៀវទឹកមាត់ អូយ៎ ទ្រាំមិនបានទេចង់ញ៉ាំទៀត…

ទឹកជ្រលក់អំពិលខ្ចី
ទឹកជ្រលក់អំពិលខ្ចី
ផាកឡូវគ្រឿងក្នុង
ផាកឡូវគ្រឿងក្នុង
ប្រហុកអង្ក្រង
ប្រហុកអង្ក្រង
មាន់ដុតក្នុងពាង
មាន់ដុតក្នុងពាង
បុកល្ហុង
បុកល្ហុង

តោះ! ទៅភ្លក្សលមើល៍នៅហាង កាហ្វេ ដី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ20 ផ្លូវ 590 (ម្តុំទល់គោក) រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 077 85 99 59 / 015 85 99 59។ ហើយបច្ចុប្បន្ននេះ ភោជនីយដ្ឋានហាក់មានភាពពេញនិយមខ្លាំង នៅតំបន់ទួលគោក ព្រោះតែតម្លៃ រសជាតិ និងភាពរួសរាយរាកទាក់របស់ ចុងភៅ និងបុគ្គលិកឈរ ចាំនៅខាងមុខហាងតែម្តង ដោយខាងមុខហាងមានជាមួយនឹងគ្រឿងសមុទ្រស្រស់ៗ ដែលដោតជាចង្កាក់ៗដែលមើលទៅគួរឲ្យទាក់ទាញ ។

ខាងមុខហាងកាហ្វេដី
ខាងមុខហាងកាហ្វេដី
ខាងមុខហាងកាហ្វេដី
ខាងមុខហាងកាហ្វេដី
ហាងកាហ្វេដី
ហាងកាហ្វេដី
ភ្ញៀវមកញ៉ាំនៅហាង កាហ្វេដី
ភ្ញៀវមកញ៉ាំនៅហាង កាហ្វេដី
ភោជនីយដ្ឋាន៖ កាហ្វេ ដី
ទូរស័ព្ទ៖ 077 859 959 | 015 859 959
តម្លៃបាយ៖ ភ្លៅមាន់ 12000៛, សាច់មាន់ 10000៛, សាច់ជ្រូក 10000៛, ផាកឡូវ 10000៛, បុកល្ហុង 1ឈុត 16000៛ (ស្លាបមាន់, បាយដំណើប)
តម្លៃមាន់១ក្បាល៖ 15ដុល្លារ, តម្លៃទាដុត១ក្បាល៖ 25ដុល្លារ
ទីតាំង៖ ផ្ទះលេខ20 ផ្លូវ 590 ( ម្តុំទួលគោក ក្រោយភូមិគ្រឹះ ឯកឧត្តម ទៀ បាញ់ )
វីដេអូ