បើទំនងម្លឹងៗ ស្រកទំងន់ម៉េចកើត

ហាង​ YAMI

0
7384
TASTY BBQ & SOUP
TASTY BBQ & SOUP

ក្រុមការងារ KSPG.TV តែងតែស្វះស្វែងរកទីកន្លែងពិសារអាហារ ដែលឆ្ងាញ់ៗដើម្បីណែនាំជូនអ្នកជាប្រចាំ ទោះជា​មានអ្នកមួយចំនួនកំពុងតែ​តម​អាហារ​សម្រក​ទម្ងន់​ក៏ពិតមែន ប៉ុន្តែ​ពេលដែល​បានប្រទះ​ភ្នែក​ឃើញ​ឈុតអាហារប៉ុន្មានមុខនេះ​ ​ភាយក្លិន​យ៉ាង​ឈ្ងុយ​នោះ គម្រោង​ថែរាង​អាច​នឹងត្រូវ​ផ្អាក​មួយពេល​មិនខាន។

YAMI
YAMI

ម៉ោះ! យើងខ្ញុំសូមណែនាំតែម្តង ហាងមួយកន្លែងនៅម្តុំទួលគោក មានឈ្មោះ YAMI នោះគឺជា​ម្ហូបដែលមានឈ្មោះដូចជា សាច់គោជ្រលក់ទឹកប័រ សាច់គោជ្រលក់ទឹកខ្មេះ ស៊ុបជីមជុំ និងត្រីបំពងទឹកមាំុ ប៉ុនហ្នឹងហើយអត់ប្លែកទៀតអី ជាការពិតណាស់ ប៉ុន្មានមុខខាងលើនេះ គឺពិតជាយើងខ្ញុំមិនធ្លាប់បានបង្ហាញនៅឡើយទេ តែអ្វីដែលសំខាន់នោះ សូមនិយាយពាក្យពិតមិនលាក់ទេ សំរាប់ឱជារស អស់ទាស់តែម្តងប្លែក តែឆ្ងាញ់ជាប់មាត់នឹងរសជាតិ រូបមន្តសំងាត់របស់ទឹកជ្រលក់ទឹកមាុំ និងទឺកខ្មេះ ប្រចាំហាងនេះ។

YAMI
YAMI

សំរាប់មុខម្ហូប​ជាលក្ខណះសាច់អាំងខាងលើ គេ​អាចទទួលទាន​ជាមួយ​បន្លែស្រស់ៗជាច្រើនមុខ និងអ្វីដែល​រឹតតែ​ធ្វើឲ្យ​វាមាន​រសជាតិ​ឆ្ងាញ់មួយកំរិតទៀតនោះ គឺអ្នកអាចពិសារបានជាមួយ បន្ទះបាញ់ត្រាំង ដើម្បីបង្កើនរសជាតិឲ្យខុសប្លែក​ពីម្ហូបយើង​ធ្លាប់ពិសារ​កន្លងមក។ សំរាប់ហាង YAMI នេះម្ចាស់ហាងគាត់ពិតជាគិតពីសុវត្ថិភាពភ្ញៀវជាចំបង គឺយើងដឹងហើយថា ការពិសារម្ហូបអាហារបែបស៊ុប ឬ សាច់អាំង គឺត្រូវតែប្រើប្រាស់នូវចង្ក្រានដោយឡែកហាងនេះ​ គាត់បានប្រើចង្ក្រានជា ដុំអាកុលវិញ មិនហុយ​ គ្មានផ្សែង​ជាពិសេស គឺមានសុវត្ថិភាពតែម្តង។ 

YAMI
YAMI
YAMI
YAMI
YAMI
YAMI

មិនត្រឹមតែប៉ណ្ណោះ ហាង​ Yami មានក្លែមបែប ថៃ ខ្មែរ ​ពិសេសៗ​ប្រចាំ​ហាងជាច្រើនមុខទៀត មានដូចជា ខមាំុពោះតាំង ពោះតាន់បុកសណ្តែក​គួរ អណ្តាតទាបំពងខ្ទឹមស ឆាខាត់ណាសាច់ជ្រូកបីជាន់បំពង ណែមសាច់ជ្រូកបីជាន់ ឡាបនឿណាមតុក​ សាច់គោក្រូចឆ្មារ និងអាហារ​ជាច្រើន​ទៀត។

ឡាបនឿណាមតុកសាច់គោក្រូចឆ្មារ
TASTY BBQ & SOUP
ពោះតាន់បុកសណ្តែកគួរ
TASTY BBQ & SOUP
ឆាខាត់ណាសាច់ជ្រូកបីជាន់បំពង
TASTY BBQ & SOUP
អណ្តាតទាបំពងខ្ទឹមស
TASTY BBQ & SOUP
ណែមសាច់ជ្រូកបីជាន់
TASTY BBQ & SOUP
ខមាំុពោះតាំង
TASTY BBQ&SOUP
ពោះតាន់បុកសណ្តែកគួរ

ហាង​ YAMI
Call៖ 096 929 8271
ទីតាំងនៅម្តុំទួលគោក៖ ផ្ទះលេខ 26 ផ្លូវ 600 សង្កាត់បឹងកក់ ២​ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ

ផែនទី


 វីដេអូ