អនាម័យនាពេលបច្ចុប្បន្ននេះក៏អាចរកឃើញតាមរយៈកម្មវិធីនៅក្នុងទូរស័ព្ទដែរ ហើយវានឹងប្រាប់អ្នកនូវការពិតដោយគ្មានខ្វល់ពីរឿងសុជីវធម៌អ្វីទេ ។ វាជាឧបករណ៍បំពាក់ដោយប្រព័ន្ធ Bluetooth ដែលអាចកំណត់ព្រំដែនក្លិនខ្លួនរបស់មនុស្សបាន ។
ក្រុមហ៊ុនអេឡិចត្រូនិកជប៉ុនមួយឈ្មោះថា Konica Minolta បាននិយាយថា ខ្លួនមានគំរោងនាំមកនូវបច្ចេកវិទ្យាមួយប្លែកខុសគេ ដែលអាចប្រាប់កម្រិតក្លិនខ្លួនដែលកើតចេញពីការបែកញើសរបស់អ្នកដែលវាបង្កើតបានជាក្លិនខ្លួនមិនល្អព្រោះបង្កឡើងដោយមេរោគ ។
ឧបករណ៍នោះមានឈ្មោះថា The Kun kun ជាភាសាជប៉ុនប្រែថា «ហិត» ។ វាមានរូបរាងស្រដៀងនឹងឧបករណ៍ថតសំឡេងទូទៅ និងអាចភ្ជាប់ជាមួយទូរស័ព្ទតាមរយៈកម្មវិធីមួយ ។ នៅពេលអ្នកប្រើប្រាស់វានឹងប្រាប់អ្នកដោយឥតលាក់លៀមថា អ្នកមានក្លិនខ្លួនហើយ ។ វាអាចរកឃើញសារធាតុដែលបង្កឲ្យអ្នកមានក្លិនខ្លួន ឬអ្នកចូលវ័យដែលមានក្លិនខ្លួនហើយ បន្ទាប់មកវាបញ្ជូនទិន្នន័យទាំងនោះចូលទូរស័ព្ទដៃ របស់អ្នកដែលត្រូវបង្ហាញក្នុងរយៈកម្មវិធីនេះក៏អាចប្រាប់អ្នកថា តើអ្នកជាមនុស្សដែលមានក្លិនខ្លួន ឬទេ ? តាមរយៈកម្រិតលេខបញ្ជាក់ក្លិនអ្នកកម្រិតណាដែរ ។ កន្លែងដែលច្រើនបង្កឲ្យមានក្លិនខ្លួន មាន ក្លៀក និងជើង ហើយ Kun kun ជាឧបករណ៍ល្អបំផុតសម្រាប់ប្រើប្រាស់ ។
ឧបករណ៍នេះបង្កើតឡើងដោយហេតុថា មានបុគ្គលិកក្រុមហ៊ុនជាច្រើនបានចែករំលែកក្តីបារម្ភពីមិត្តរួមការងារដែលមានក្លិនខ្លួន ឬអ្នកដែលមិនសូវមានអនាម័យហើយត្រូវធ្វើការជាមួយគ្នា ។ ពិតណាស់វាក៏អាចបង្កឲ្យមានផលប៉ះពាល់នៅកន្លែងធ្វើការដូចគ្នា ឬ បង្កឲ្យមានការរើសអើងក៏មានដែរ ។
លោក Daisuke Koda ស្ថាបនិក Kun Kun របស់ក្រុមហ៊ុន Konica Minolta បាននិយាយថា វាពិតជាមានការលំបាកដើម្បីឲ្យដឹងថា ខ្លួនយើងមានក្លិនខ្លួនមិនល្អ ។ យើងគ្រាន់តែបានជួយប្រាប់ការពិតនៃកំរិតអ្នកដែលមានក្លិនខ្លួន ហើយមិនដឹងថា ខ្លួនមានក្លិនមិនល្អនោះទេ ។
ក្រុមហ៊ុន Konica Minolta គ្រោងនឹងលក់ចេញនូវ Kun Kun នារដូវក្តៅ តែមិនបានបញ្ជាក់ពីតម្លៃរបស់វាឡើយ ៕