នៅក្នុងការប្រកួតក្របខណ្ឌ Champions League រវាងក្រុម Barcelona បើកទ្វាផ្ទះទទួលក្រុមភ្ញៀវមកពី បារាំង PSG កាលពីយប់មិញ គឺមានរឿងដែលនឹកស្មានមិនដល់កើតឡើងទៀត។ បើតាមគ្រូបង្វឹករបស់ Barcelona បានបញ្ជាក់មុនការប្រកួតថា “កូនក្រុមរបស់លោកនឹកអាចរកគ្រាប់បាល់បានរហូតដល់ទៅ 6គ្រាប់ នៅពេលប៉ះ ជាមួយ PSG ក្នុងជើងទី2”។ ហើយយប់មិញនេះ គឺBarcelona អាចរកបាន 6គ្រាប់ ទៅតាមអ្វីដែលគ្រូបង្វឹកបាន និយាយមែន។ 6គ្រាប់របស់ Barcelona គឺរកបានដោយ Suarez, Kurzawa (OG), Messi, Neymar (2គ្រាប់) និង Sergi។ ចំណែកក្រុម PSG ក៏រកបានមួយគ្រាប់ដែរ ដោយកីឡាករ Cavani។ បញ្ចប់ការប្រកួត Barcelona យកឈ្នះ PSG ក្នុងលទ្ធផល 6-1 បើសរុបទាំង 2ជើង គឺក្រុម Barcelona យកឈ្នះ 6-5។
https://www.youtube.com/watch?v=olWy3l0ml3A