សង្កេតឃើញថាអាកាសធាតុសព្វថ្ងៃនេះត្រជាក់ត្រជុំល្អណាស់ សាកសមនឹងញ៉ាំស៊ុប តែរកកន្លែងដែលមានតំលៃសមរម្យ ហើយមានរសជាតិឆ្ងាញ់ តម្លៃទទួលយកបានទៀតនោះគឺមិនងាយទេ។ ចង់ញ៉ាំស៊ុបម្តងម្កាល ប៉ុន្តែស៊ុបក៏មាន ច្រើនបែបច្រើនយ៉ាងនាសព្វថ្ងៃនេះ ពេលខ្លះក៏ពិបាក ជ្រើសរើសណាស់ដែរ។
យ៉ាងណាមិញថ្ងៃនេះ KSPG.TV បានរកឃើញ ហាងមួយដែលលក់ស៊ុប ប៉ុន្តែមានលក្ខណះប្លែកពីហាងដទៃ។ ដោយសារ ហាងនេះគឺមានលក់ស៊ុបលក្ខណះបែបថ្លឹងគីឡូ ដែលលោកអ្នកអ្នកអាចជ្រើសរើសមានទាំងសាច់ មានទាំងគ្រឿងសមុទ្រ ជាដើម កាន់តែជក់មាត់ជាមួយទឹកជ្រលក់ដែលមានរសជាត់ឆ្ងាញ់ ប្លែក។
បទពិសោធន៏ប្លែក ថ្មីជាមួយស៊ុបថ្លឹងគីឡូមួយនេះជាមួយនឹងក្រុមគ្រួសារ មិត្តភក្តិ បងប្អូន ទាំងអស់គ្នា ដោយចំណាយត្រឹមតែ៥០០០០៛ ប៉ុណ្ណោះក្នុងមួយគីឡូ អាចពិសាបាន៤ -៥នាក់។
ហាង ស៊ុបគីឡូ
ទូរស័ព្ទ៖ 081 666 464 / 010 626206 / 092 735 197 / 093 325 789
ទីតាំង៖ #190, St. 150, សន្ធរម៉ុក, ភ្នំពេញ, កម្ពុជា
វីដេអូ