តាមប្រភពព័ត៌មាន Mirror បានឲ្យដឹងថា អតីតប្រធានក្រុមអង់គ្លេស Wayne Rooney បានត្រលប់មកហ្វឹកហាត់វិញ បន្ទាប់ពីជាសះស្បើយពីមុខរបួសនៅត្រង់ចិញ្ចើមខាងឆ្វេង ។
Rooney បានចូលហ្វឹកហាត់វិញជាមួយនឹងមិត្តរួមក្រុម Everton កាលព្រឹកថ្ងៃពុធ ដើម្បីត្រៀមប្រកួតជាមួយនឹង Apollon Limassol ។
កាលពីការប្រកួតជាមួយនឹង Bournemouth កីឡាករជើងខ្លាំងពោរពេញដោយបទពិសោធន៍ Rooney បានរងរបួសបែកចិញ្ចើមខាងឆ្វេង ដោយសារតែប៉ះជាមួយនឹងដៃរបស់កីឡាករ Simon Francis ។
ការចូលមកហ្វឹកហាត់វិញនេះ បានបង្ហាញឲ្យឃើញថា Rooney បានជាពីមុខរបួស ហើយបានត្រៀមខ្លួនរួចរាល់ចំពោះការប្រកួតនាពេលខាងមុខនេះ ៕