នាងអេនចេលីណា ជោលី ជាតារាសម្តែងជនជាតិអាមេរិកលេចធ្លោក្នុងមជ្ឈដ្ឋានសម្តែងអស់រយៈពេលជាង៣៥ឆ្នាំ និងឆ្លងកាត់ការសម្តែងជាច្រើនរឿងនៅហូលីវូដ ។
តារាភាពយន្តរូបនេះត្រូវមហាជននៅលើលោកស្គាល់ក្នុងនាមជាអ្នកជួយដល់ជនចំណាកស្រុក និងជនភៀសខ្លួនអស់រយៈពេលជាង១៥ឆ្នាំ ។ ក្រៅពីនេះបានទទួលពានរង្វាន់អូស្ការ ពានរង្វាន់ពីទូរទស្សន៍ និងពានរង្វាន់អឌ្ឍគោលមាសចំនួន៣ ។
នាងអេនចេលីណា ជោលីបានបង្ហាញខ្លួននៅចំពោះមុខមហាជនជាលើកដំបូងតាំងពីនៅក្មេងរួមជាមួយឪពុកលោកJon Voightនៅក្នុងភាពយន្តរឿង«Look in to Get out»ក្នុងឆ្នាំ១៩៨២ ។
ក្រោយមកនាងបានចូលប្រឡូកក្នុងមជ្ឈដ្ឋានសម្តែងយ៉ាងប្រាកដប្រជា ។ ភាពយន្តដែលធ្វើឱ្យជោលីល្បីឈ្មោះគឺរឿង«Lara Croft Tomb Raider» ។
បច្ចុប្បន្ននាងអេនចេលីណា ជោលី កំពុងសម្របខ្លួនដើម្បីទទួលស្ថានភាពបរិយាកាសដែលប្រែប្រួល និងកំពុងសម្របខ្លួនក្នុងលក្ខណៈនៅលីវ ។ អស់រយៈពេលជិត១ឆ្នាំមកហើយនាងលែងលះជាមួយលោកប្រេត ភីត ជាតារាឯកហូលីវូដដែលរស់នៅរួមគ្នារយៈពេល១០ឆ្នាំ។ នៅក្នុងបទសម្ភាសន៍ចុងក្រោយស្ត្រីមេម៉ាយកូន៦នាក់រូបនេះបានទទួលស្គាល់ថា«ការដែលខ្ញុំត្រូវចែកផ្លូវជាមួយអតីតប្តីគឺជារឿងដ៏ពិបាកបំផុតនៅក្នុងជីវិត និងកំពុងសម្របខ្លួន» ។
ផ្តល់បទសម្ភាសន៍ចុងក្រោយនេះគឺពេលអេនចេលីណា ជោលីឃោសនាបង្ហាញភាពយន្តថ្មីគឺរឿង«First They Killed My Father»នៅក្រុងតូរ៉ង់តូ ប្រទេសកាណាដា កាលពីថ្ងៃទី១១ កញ្ញា ២០១៧ ៕