Sunday, November 24, 2024
spot_img
More

    Latest Posts

    លោក​ខៃ ប្រ​សិ​ដ្ឋ ឱប​ថើប​ចាន់ តារា​ទី ព្រោះខាន​ជួប​ជាង​20​ឆ្នាំ

    រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ចាន់ តារា​ទី និង​លោក​ខៃ ប្រ​សិ​ដ្ឋ បាន​ស្កាត់​ជួប​គ្នា​នៅ​ប្រទេស​អូស្ត្រាលី បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ខកខាន​ជួប​គ្នា​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ។

    ការ​ស្កាត់​ជួប​គ្នា​នេះ​មិនមែន​លក្ខណៈ​គូស្នេហ៍​ទេ ពោល​គឺជា​ការ​ជួប​គ្នា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ឥត​ព្រាង​ទុក​ក្នុង​នាម​ជា​ដៃគូ​សម្តែង​ភាពយន្ត​រួម​ជំនាន់ ។

    វី​ដេ​អូ​នៃ​ការ​ជួប​គ្នា​របស់​លោក​ខៃ ប្រ​សិ​ដ្ឋ និង​អ្នក​នាង​ចាន់ តារា​ទី ដែល​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នា​ពេល ថ្មី​ៗ​នេះ​មាន​អ្នក​ទស្សនា​ជា​ច្រើន​ម៉ឺន​នាក់ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​ឱប​ថើប​ក្នុង​ភាព​ស្និទ្ធស្នាល​គ្នា​ខ្លាំង ។ ទាំង​អ្នក​នាង​ចាន់ តារា​ទី និង​លោក​ខៃ ប្រ​សិ​ដ្ឋ បាន​រំលឹក​ពី​អនុស្សាវរីយ៍ ចាស់​ៗ​កន្លង​មក ក្នុង​នោះ​អ្នក​នាង​ចាន់ តារា​ទី រំលឹក​ពី​ការ​សម្តែង​រួម​គ្នា​ចុង​ក្រោយ​ដែល​លោក​ខៃ ប្រ​សិ​ដ្ឋ សម្តែង​ជា​តួ​ឈ្មោះ​ប៊ុ​ន ធឿ​ន ហើយ​ឡើង​យន្តហោះ​ចាកចោល​នាង ចរិយា ដែល​សម្តែង​ដោយ​រូប​នាង​ផ្ទាល់ ។

    អ្នក​នាង ចាន់​តារា​ទី បញ្ជាក់​ថា ចាប់តាំងពី​ពេល​នោះ​មក នាង និង​លោក​ខៃ ប្រ​សិ​ដ្ឋ មិន​បាន​ជួប​មុខ​គ្នា​ទៀត​ទេ​ដែល​គិត​មក​ដល់​ពេល​នេះ​ប្រហែល​ជាង​២០​ឆ្នាំ​ហើយ ខណៈ​ពេល​ដែល​ការ​ជួប​នេះ​ស្ទើរតែ​គ្មាន​ឱកាស ។

    លោក​ខៃ ប្រ​សិ​ដ្ឋ បង្ហាញ​ភាព​ស្និទ្ធស្នាល និង​រាក់ទាក់​ទៅ​កាន់​អ្នក​នាង​ចាន់ តារា​ទី ដោយ​លោក​ថ្លែង​ពី​ក្តី​ស្រឡាញ់ និង​នឹករលឹក​ចំពោះ​អ្នក​នាង​ចាន់ តារា​ទី ព្រមទាំង​អតីត​តារា​សម្តែង​រួម​ជំនាន់​ទាំងអស់ ។
    អតីត​តារា​សម្តែង​លោក​ខៃ ប្រ​សិ​ដ្ឋ និង​អ្នក​នាង​ចាន់ តារា​ទី សុទ្ធតែ​ជាតា​រា​ល្បី​កាលពី​ច្រើន​ឆ្នាំ​មុន ។

    លោក​ខៃ ប្រ​សិ​ដ្ឋ និង​អ្នក​នាង​ចាន់ តារា​ទី ត្រូវ​ទស្សនិកជន​ចង​ចាំ​ថា អ្នក​ទាំង​ពីរ​សម្ដែង​ជា​តួឯក​ប្រុស​ស្រី​ដ៏​ស័ក្តិសម​បំផុត​ក្នុង​រឿង​«​ភ្នំពេញ​ស្នេហា​ខ្ញុំ​» ។

    មូលហេតុ​ដែល​ធ្វើ​ឱ្យ​លោក​ខៃ ប្រ​សិ​ដ្ឋ និង​អ្នក​នាង​ចាន់ តារា​ទី មានឱកាស​បាន​ជួប​គ្នា​នោះ គឺ​ដោយសារ​តែ​អ្នក​នាង​ចាន់ តារា​ទី ទៅ​ប្រទេស​អូស្ត្រាលី​ក្នុង​គោលបំណង​រៃ​អង្គាសប្រាក់​ដើម្បី​ជួយ​កសាង​វត្ត ។ លើស​ពី​នេះ​នាង​មាន​គម្រោង​ដើរ​លេង និង​ទៅ​សួរសុខទុក្ខ​មិត្តភក្តិ ចាស់​ៗ​ដែល​រស់នៅ​ទីនោះ​ផង​ដែរ ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.