តាមប្រភពព័ត៌មាន 101 Great Goal បានឲ្យដឹងថា កាលពីថ្ងៃច័ន្ទ ក្រុមជ្រុលនិយម ISIS បានបង្ហោះរូបគំរាមមួយទៀត ដែលជារូបរបស់កីឡាករលំដាប់កំពូល Cristiano Ronaldo ។
នៅក្នុងរូបនោះ បានបង្ហាញរូបកីឡាករ Ronaldo អង្គុយលុតជង្គង់នៅវាលពិឃាត ដែលភ្នែកម្ខាងរបស់គេជាំជាទម្ងន់ ។ នៅខាងក្រោយមានសមាជិកក្រុម ISIS ម្នាក់ កាន់កាំបិតត្រៀមនឹងសម្លាប់ ។
នៅលើរូបនោះសរសេរថា ៖ “Our words are what you see not what you hear. So just you wait, we are waiting too.” ឬជាខេមរភាសាថា ៖ “ពាក្យរបស់យើង គឺជាអ្វីដែលអ្នកគ្រាន់តែអាចឃើញ តែមិនអាចស្តាប់ ។ ដូចនេះអ្នកគ្រាន់តែរងចាំទៅ ហើយពួកយើងក៏រង់ចាំដែរ ។”
គួរបញ្ជាក់ផងដែរថា រូបនេះជារូបលើកទីបួនហើយ ដែល ISIS បង្ហោះគំរាមការប្រកួតបាល់ទាត់ World Cup 2018 ។ រូបទីមួយគឹជារូបដាក់គ្រាប់បែកនៅកីឡាដ្ឋាន រូបទីពីរគឺរូប Messi ហូរឈាមភ្នែកនៅក្នុងគុក និងរូបទីបីគឺជារូប Neymar និង Messi ដែល Messi បានស្លាប់ដេកនឹងដីឯ Neymar កំពុងត្រៀមនឹងគេសម្លាប់ ៕