Friday, March 29, 2024
spot_img
More

    Latest Posts

    អស់ពី​គំរាម Neymar និង Messi ឥលូវ​ដល់​វេន Ronaldo ហើយ

    តាម​ប្រភព​ព័ត៌មាន 101 Great Goal បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ច័ន្ទ ក្រុម​ជ្រុលនិយម ISIS បាន​បង្ហោះ​រូប​គំរាម​មួយទៀត ដែល​ជា​រូប​របស់​កីឡាករ​លំដាប់​កំពូល Cristiano Ronaldo ។

    នៅ​ក្នុង​រូប​នោះ បាន​បង្ហាញ​រូប​កីឡាករ Ronaldo អង្គុយ​លុតជង្គង់​នៅ​វាល​ពិឃាត ដែល​ភ្នែក​ម្ខាង​របស់​គេ​ជាំ​ជា​ទម្ងន់ ។ នៅ​ខាងក្រោយ​មាន​សមាជិក​ក្រុម ISIS ម្នាក់ កាន់​កាំបិត​ត្រៀម​នឹង​សម្លាប់ ។

    នៅ​លើ​រូប​នោះ​សរសេរ​ថា ៖ “Our words are what you see not what you hear. So just you wait, we are waiting too.” ឬ​ជា​ខេមរភាសា​ថា ៖ “​ពាក្យ​របស់​យើង គឺជា​អ្វី​ដែល​អ្នក​គ្រាន់តែ​អាច​ឃើញ តែ​មិន​អាច​ស្តាប់ ។ ដូចនេះ​អ្នក​គ្រាន់តែ​រង​ចាំ​ទៅ ហើយ​ពួក​យើង​ក៏​រង់ចាំ​ដែរ ។​”

    គួរ​បញ្ជាក់​ផង​ដែរ​ថា រូប​នេះ​ជា​រូប​លើក​ទី​បួន​ហើយ ដែល ISIS បង្ហោះ​គំរាម​ការ​ប្រកួត​បាល់ទាត់ World Cup 2018 ។ រូប​ទី​មួយ​គឹ​ជា​រូប​ដាក់​គ្រាប់បែក​នៅ​កីឡាដ្ឋាន រូប​ទី​ពីរ​គឺ​រូប Messi ហូរ​ឈាម​ភ្នែក​នៅ​ក្នុង​គុក និង​រូប​ទី​បី​គឺជា​រូប Neymar និង Messi ដែល Messi បាន​ស្លាប់​ដេក​នឹង​ដី​ឯ Neymar កំពុង​ត្រៀម​នឹង​គេ​សម្លាប់ ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.