តាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា កីឡាករបាល់ទាត់ ដែលមានតម្លៃខ្លួនថ្លៃជាងគេលើពិភពលោក Neymar បានឆ្លៀតពេលរបស់ខ្លួនដែលកំពុងជាប់ពិន័យ ទៅកាន់ទីក្រុង Barcelona ដើម្បីជួបជាមួយនឹងមិត្តចាស់ Lionel Messi និង Luis Suarez កាលពីថ្ងៃអាទិត្យ ។
រូបគេបានសរសេរបង្ហោះក្នុង Instagram ថា ៖ “នេះគឺជាថ្ងៃដែលខ្ញុំជជែកពីរឿងរ៉ាវផ្សេងៗជាមួយនឹង Suarez និង Messi ។ ខ្ញុំពិតជារីករាយណាស់ ដែលបានជួបបងប្រុសទាំងពីរ ។”
Neymar បានបង្ហោះរួច Messi ក៏បង្ហោះដែរទៅលើបណ្តាញសង្គមរបស់ខ្លួន ។ គួរបញ្ជាក់ថា Neymar នឹងចូលលេងវិញក្នុងក្រុម PSG នៅក្នុងពេលឆាប់ៗនេះ ៕