ផ្ទះ​តា​ម៉ាប់​ទាអាំង ល្បី​រាប់​ឆ្នាំ អ្នក​សៀមរាបណា​ថាមិនស្គាល់?

ហាង ផ្ទះតាម៉ាប់ទាអាំង

0
7744

នៅសៀមរាប នរណាថាមិនស្គាល់​ ហាង ផ្ទះតាម៉ាប់ទាអាំង ល្បីយូរឆ្នាំមកហើយ មិនថាភ្ញៀវនៅខេត្តសៀមរាបទេ​​ សូម្បីតែភ្ញៀវពីបណ្ដាលខេត្តផ្សេងៗតែងតែឆ្លៀតនាំគ្នាមកសាករសជាតិទាអាំងពិសេស​របស់ហាង ផ្ទះតាម៉ាប់ ទាអាំងនេះដែរ ភាពល្បីល្បាញតៗគ្នាអំពីរសជាតិឈ្ងុយឆ្ងាញ់នេះហើយ ធ្វើអោយផ្ទះតាម៉ាប់​ កាន់តែមានភ្ញៀវ និងអតិថិជនកាន់តែច្រើនឡើងៗ ចឹងប្រសិនបើលោកអ្នកទៅ ដល់ខេត្តសៀមរាប កុំភ្លេចទៅសាកនឹងគេ ណា! ​ធានាថារសជាតិជក់ចិត្តហ្មង។

ផ្ទះ​តា​ម៉ាប់​ទាអាំង
ផ្ទះ​តា​ម៉ាប់​ទាអាំង
ផ្ទះ​តា​ម៉ាប់​ទាអាំង
ផ្ទះ​តា​ម៉ាប់​ទាអាំង
ផ្ទះ​តា​ម៉ាប់​ទាអាំង
ផ្ទះ​តា​ម៉ាប់​ទាអាំង
ផ្ទះ​តា​ម៉ាប់​ទាអាំង
ផ្ទះ​តា​ម៉ាប់​ទាអាំង

ហាង ផ្ទះតាម៉ាប់ ទាអាំង ដែលល្បីជិត ៨ឆ្នាំ មកនេះ​​ នៅតែរក្សាបាននូវរសជាតិ​​ទាអាំងដ៏ពិសេស ដែលអាចទាក់ទាញភ្ញៀវមកអង្គុយញាំុពេញៗហាងតែម្ដង។ ពីហាង​​ ផ្ទះតាម៉ាប់ទាអាំង ក៏មានលក់អាហារពេលព្រឹក និងអាហារពេលល្ងាច ជាមួយបរិយាកាសសាមញ្ញៗ ប៉ុន្តែផ្ដល់នូវការជួបជុំដ៏ពិសេស ស្របនឹងរសជាតិទាអាំងទឹកឃ្មុំ ទាអាំងអំបិលម្ទេស និងទាអាំងងាំងូវ រសជាតិសុទ្ធតែពិសេស ប្លែកៗពីគ្នា បានញាំុហើយជក់ចិត្តណាស់។

ផ្ទះ​តា​ម៉ាប់​ទាអាំង
ផ្ទះ​តា​ម៉ាប់​ទាអាំង
ផ្ទះ​តា​ម៉ាប់​ទាអាំង
ផ្ទះ​តា​ម៉ាប់​ទាអាំង
ផ្ទះ​តា​ម៉ាប់​ទាអាំង
ផ្ទះ​តា​ម៉ាប់​ទាអាំង
ផ្ទះ​តា​ម៉ាប់​ទាអាំង
ផ្ទះ​តា​ម៉ាប់​ទាអាំង

ថ្វីត្បិតតែមានឈ្មោះថា ទាអាំង ប៉ុន្តែហាង ផ្ទះតាម៉ាប់ទាអាំងក៏មានលក់ជាស៊ុបគោ ស៊ុបម្រះ ងាវឆា គ្រឿង​សមុទ្រ​ដែល​ប្រឡាក់​គ្រឿងគ្រៅ​យ៉ាង​ឆ្ងាញ់​ពិសា​ និងមុខម្ហូបកម្មង់ជាច្រើនមុខ​ ច្រើនជម្រើស។ អ្វីដែលកាន់តែពិសេសនោះគឺវិធីសាស្រ្តក្នុងការធ្វើទឹកជ្រលក់ ញាំុជាមួយទាអាំង ពិតជាបង្កើនរសជាតិទាអាំងអោយកាន់តែឆ្ងាញ់ថែមមួយកម្រិតទៀត។ ដូច្នេះ បើបានទៅសៀមរាបលើកក្រោយកុំភ្លេចទៅសាកទាអាំង និង​ ម្ហូបអាហារជាច្រើនមុខទៀតនៅ ហាង តាម៉ាប់ ទាអាំង ណា! ល្បីឆ្ងាញ់ដូចគេថា អត់?

ផ្ទះ​តា​ម៉ាប់​ទាអាំង
ផ្ទះ​តា​ម៉ាប់​ទាអាំង
ផ្ទះ​តា​ម៉ាប់​ទាអាំង
ផ្ទះ​តា​ម៉ាប់​ទាអាំង

ហាង ផ្ទះ តាម៉ាប់ ទាអាំង
លេខទូរស័ព្ទ៖
  012​ 51 51 97/ 070 55 57 67
ទីតាំង៖ ផ្លូវ៦០​ ខាងជើងតារាងបាល់យុវជន ១០០ម៉ែត្រ

វីដេអូ៖