វិធីស្ងោរពងទាឲ្យមានរសជាតិឆ្ងាញ់ និងមានរូបរាងស្អាត ដូចចុងភៅជំនាញ

ស្ងោពងទាឲ្យឆ្ងាញ់ ក៏មិនស្រួលប៉ុន្មានដែរ

0
8202

ស៊ុត​ជា​អាហារ​សម្បូរ​វីតាមីន​ និង​សារធាតុ​ចិញ្ចឹម​ខ្ពស់​ និង​ងាយ​ស្រួល​រក​ទិញ​​ និង​មាន​តម្លៃ​ថោក​។​ ​ពង​ទា​ស្ងោរ​ក៏​ជា​មុខ​ម្ហូប​ពេញ​និយម​សម្រាប់​មនុស្ស​ទូ​ទៅ​ដែរ​។​ អ៊ីចឹង​ថ្ងៃ​នេះ​ Admin នឹង​ណែ​វិធី​ស្ងោរ​ពង​ទា​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់ មាន​រូប​រាង​ស្រស់​ស្អាត​ ដូច​ចុង​ភៅ​ជំនាញ​អ៊ីចឹង​។

ជំ​ហាន​នីមួយ​ៗ​នៃ​ការ​ស្ងោរ​ពង​ទា​

ពង​ទា​ឆ្ងាញ់​ពេល​ស្ងោរ​ហើយ​ត្រូវ​តែ​ ផ្នែក​ខាង​ស និង​ក្រហម​នៅ​ទន់​ មាន​ជាតិ​ទឹក​ មិន​ឆ្អិន​ពេក​។​

១. ជ្រើស​យក​ពង​ទា​ដែល​យក​ចេញ​ពី​បន្ទប់​រក្សា​កំដៅ​ ឬ​អាច​ប្រើ​ពង​ទា​ដែល​យក​ចេញ​ពី​ទូរ​ទឹកកក​ តែ​ត្រូវ​ដាក់​នៅ​ខាង​ក្រៅ​ឲ្យ​​បាន​ ៣០ នាទី​សិន​ ដើម្បី​ការ​ពារ​ប្រេះ​ ឬ​បែក​ពេល​ស្ងោរ​

២. ចាក់​ទឹក​ចូល​ឆ្នាំង​ រួច​ដាក់​ដាំ​រហូត​ដល់​ទឹក​ពុះ​ បន្ទាប់​មក​​ដាក់​ពង​ទា​ចូល​ ស្ងោរ​វា​ដោយ​ប្រើ​កំដៅ​មធ្យម​ និង​កំណត់​ម៉ោង​។​ ប្រើ​ចង្កឹះ​កូរ​ពង​ទា​ក្នុង​ឆ្នាំង​ ដើម្បី​ឲ្យ​ផ្នែក​ពណ៌​លឿង​នៅ​ចំ​កណ្តាល​ និង​ក្តៅ​បាន​សព្វ​ល្អ​។

៣. យក​ពង​ទា​ស្ងោរ​រួច​ដាក់​ក្នុង​ទឹក​ត្រជាក់​ លាយ​ជា​មួយ​ទឹក​កក​ ដើម្បី​កុំ​ឲ្យ​ពង​ផ្នែក​ពណ៌​លឿង​នៅ​ក្តៅ​ និង​សម្រួល​ដល់​ការ​បក​សម្បក​។​

៤. បក​សម្បក​ចេញ​ រួច​អាច​ញ៉ាំ​បាន​ហើយ​។