អ្នកណាខ្លះមិនចង់ចំណាយពេលច្រើនលើការធ្វើម្ហូប ហើយចង់ធ្វើម្ហូបណាដែលអាចរក្សាទុកបានយូរ ក្នុងកំឡុងពេលដ៏តានតឹង មិនចង់ចេញក្រៅបែបនេះទៀតនោះ។ ថ្ងៃនេះ Admin និងបង្ហាញពីរូបមន្តធ្វើ ងៀតគោដ៏ឆ្ងាញ់ រសជាតិមិនចាញ់ចុងភៅជំនាញនោះទេ។ ម៉ោះៗ របៀបធ្វើមានដូចខាងក្រោមនេះ ៖
គ្រឿងផ្សំដែលត្រូវមាន៖
- សាច់គោ ១គីឡូក្រោម (វះជាចង្វារមូលក៏បានជាបន្ទះក៏បានតាមការចូលចិត្ត ) សូមចំណាំសាច់គោលាងទឹករួចទេីប យកទៅវះ
- ទឹកត្រី ១ ស្លាបព្រាបាយ
- អំបិល កន្លះស្លាបព្រាបាយ
- ប្រេងល្ង ២ ស្លាបព្រាបាយ(មិនដាក់ក៏បាន)
- ស្ករស ២ ស្លាបព្រាបាយ ឬ ស្ករត្នោត
- បីចេង ១ ស្លាបព្រាកាហ្វេ
- ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេ
- ល្ងរ សរ ២ ឬ ៣ ស្លាបព្រាបាយ
- ម្ទេសហុយ ឬម្ទេសស្រស់បុក រំដេងបុកឲ្យមត់ដាក់ក៏បានមិនដាក់ក៏បានតែបើចង់ឆ្ងុយដាក់ទៅ តាមការនិយមចូលចិត្ត
វិធីធ្វើមានដូចខាងក្រោម៖
- យកសាច់ដែលវះជាបន្ទះៗ នឹងគ្រឿងផ្សំទាំងអស់ យកទៅច្របលល់ចូលគ្នាអោយសព្វ ទុករយៈពេលមួយម៉ោង ចាំយកទៅហាលថ្ងៃ ២ឬ ៤ ថ្ងៃ ជាការស្រេច។
- យើងអាចយកទៅអាំង ឬចៀន សម្រាប់បរិភោគដោយជ្រលក់ ទឹកម្រេច ឬជ្រក់ល្ហុងក៏បានតាមចំណូលចិត្ត
ហើយបើថាជាប់រវល់ខ្លាំងគ្មានពេល និងធ្វើទេនោះមានតែជម្រើសចុងក្រោយ គឺអាចកុម្ម៉ងទិញពីហាង Best FOOD ព្រោះថាហាងនេះក៏មានលក់ងៀតគោ ងៀតជ្រូក ងៀតត្រីដ៏ឆ្ងាញ់ ប្រកបដោយអនាម័យខ្ពស់ផងដែរ។ សម្រាប់តម្លៃ ងៀតគោ ១គីឡូ តម្លៃ១០០០០០៛, ងៀតជ្រូក ១គីឡូ តម្លៃ៥០០០០៛ និងងៀតត្រី ១គីឡូ តម្លៃ៤០០០០៛។ សម្រាប់ការកុម្ម៉ងងៀតចាប់ពី ១គីឡូឡើងទៅ និងទទួលបានការដឹកជញ្ជូនដោយអត់គិតថ្លៃ ដោយធ្វើការកុម្ម៉ងបានតាមរយៈលេខទូរសព្ទ 099 92 05 08 / 096 89 20 508 ៕