តោះ!! កុំដេកទំនេរ មើលសារេធ្វើបង្អែមចេកខ្ទិះញ៉ាំប៉ូវកម្លាំងបង្កើនថាមពល

របៀបធ្វើបង្អែមចេកខ្ទិះ

0
4398

រាងកាយយើងត្រូវការថាមពលជាចាំបាច់ ដើម្បីបំពេញសកម្មភាពការងារប្រចាំថ្ងៃ ដូច្នេះយើងញ៉ាំតែបាយ និងម្ហូប គឺមិនគ្រប់គ្រាន់នោះទេ ត្រូវតែញ៉ាំបង្អែមបំពេញជាតិស្ករដែលធ្វើអោយរាងកាយមានថាមពលកាន់តែខ្លាំង។ បែបនេះគួរតែរៀនធ្វើបង្អែមណាដែរងាយធ្វើងាយចម្អិនមិនប្រើពេលយូរតែឆ្ងាញ់ ម៉ោះបែបនេះAdmin សុំបង្រៀនពីរបៀបធ្វើបង្អែមចេកខ្ទិះ ដែលមានរសជាតិឆ្ងាញ់គ្រប់គ្នាចូលចិត្តញ៉ាំ និងចំណាយពេលមិនយូរសម្រាប់ចម្អិន។

បង្អែមចេកខ្ទិះ

គ្រឿងផ្សំដែលត្រូវមាន៖

  • ចេក១ស្និត
  • ខ្ទិះដូង៨៥០ ml
  • ស្ករស ៤០០ក្រាម
  • អំបិល១ ស្លាបព្រាកាហ្វេ
  • គ្រាប់សាគូ​​
  • ល្ងរ​
បង្អែមចេកខ្ទិះ
បង្អែមចេកខ្ទិះ
បង្អែមចេកខ្ទិះ

របៀបធ្វើ៖

  • បកសំបកចេកលាងជាមួយទឹកអំបិលអោយស្អាត រួចចិតវាជាចំណិតៗ
  • ដាក់ដាំទឹករំងាស់ចេក៣នាទីដើម្បីអោយចេកទន់
  • ដាក់ទឹកខ្ទិះដូង អំបិល និងគ្រាប់សាគូចូលរហូតដល់ឆ្អិន
  • ដាក់ស្ករ ចូលឆ្នាំងកូរចូលគ្នា ឲ្យសប់ ទុករម្ងាស់ គ្របវាទុកចាំពុះម្តងទៀតហើយចាំលើកចុះ
  • ស្រោចខ្ទិះដូងដើមដែលយើងបានពូតទុក និងរោយល្ងរ បន្ថែមនៅពេលដួសញ៉ាំ
បង្អែមចេកខ្ទិះ