ប្លែកមាត់! បង្អែមតៅហ៊ូទឹកខ្ចី ឬទឹកស្ករ ទំនងអស់ទាស់ សាករៀនធ្វើញ៉ាំទាំងអស់គ្នា

រពឹសដៃផ្ទៃឆ្អែត ចាស់ៗតែងប្រាប់ណា

0
9390

បំណាច់​ថា​គេ​ឲ្យ​នៅ​តែ​ផ្ទះ​ហើយ​ កុំ​គិត​តែ​ពី​កាន់​ទូរសព្ទ​ហើយ​គេង​ ត្រូវ​រៀន​ធ្វើ​អី​ថ្មី​ៗ​ ប្លែកៗ​ ដូច​គេ​ថា​ពេល​វេលា​ជា​មាស​ប្រាក់​នោះ​អី​។​ បង្អែម​តៅ​ហ៊ូ​ទឹក​ខ្ចី​ ឬ​ទឹក​ស្ករ​ អ្នក​ខ្លះ​ប្រហែល​ធ្លាប់​ញ៉ាំ​ហើយ​ តែ​អ្នក​ខ្លះ​ទៀត​ប្រហែល​ជា​មិន​ស្គាល់​ផង​។​ ទាន់​ទំនេរ​នៅ​ផ្ទះ​ សាក​មក​រៀន​ធ្វើ​ញ៉ាំ​ទាំង​អស់​គ្នា​។​

បង្ហែមតៅហ៊ូ

គ្រឿង​ផ្សំ​៖

  • សណ្តែក​សៀង​ ១ ខាំ
  • ទឹក​ឆ្អិន​ ១​លីត្រ
  • ស្លឹក​តយ ៥ សន្លឹក
  • ម្សៅ​ចាហួយ​ ឬ​សារាយ​ ១០ ក្រាម
  • ស្ករ​ស​ ២ ខាំ
  • ខ្ញី ១ ដុំ ហាន់​ស្តើង​ៗ។

វិធី​ធ្វើ៖

១. យក​សណ្តែក​សៀង​ដាក់​ត្រាំ​ទឹក​ចោល​ ៨ ម៉ោង​ រួច​លាង​ទឹក​ឲ្យ​ស្អាត​ ដើម្បី​យក​ទៅ​កិន​ជា​មួយ​ទឹក​ រួច​ត្រង​យក​កាក​ចេញ​ បន្ទាប់​មក​យក​ទៅ​ដាក់​រម្ងាស់​ និង​ដាក់​ស្លឹក​តយ​ចូល​ ទុក​រហូត​ដល់​ពុះ​ ពេល​ពុះ​ហើយ​ត្រូវ​លើក​ចេញ​ពី​ចង្ក្រាន​ ស្រង់​ស្លឹក​តយ​ចេញ​ រួច​ចាក់​ដាក់​ចាន

២. លាយ​ម្សៅ​ចាហួយ​ ជា​មួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ​បន្តិច​ (លាយ​ឲ្យ​ខាប់) រួច​ចាក់​ចូល​ក្នុង​ចាន​តៅ​ហ៊ូ​ដែល​ដាំ​ពុះ​ហើយ​ កូរ​ចូល​គ្នា​ឲ្យ​សព្វ​ រួច​ទុក​ចោល​ ៤ ម៉ោង​

បង្ហែមតៅហ៊ូ

៣. យក​ឆ្នាំ​ដាក់​ស្ករ​ស​ចូល​ ដាក់​ទឹក​ល្មម​ កូរ​ចូល​គ្នា​ឲ្យ​រលាយ​ស្ករ​ល្អ​ រួច​ដាក់​ខ្ចី​ចូល​ទុក​ឲ្យ​ពុះ​ បន្ទាប់​មក​ដួស​ដាក់​ចាន​

បង្ហែមតៅហ៊ូ

៤​. ពេល​ញ៉ាំ​ត្រូវ​ដួស​តៅហ៊ូ​ដាក់​ចាន​ថ្នម​ៗ​ រួច​ដាក់​ទឹក​ស្ករ​ចូល​ជា​ការ​ស្រេច​។