ប្រហែលជាធ្លាប់ញ៉ាំនិងស្គាល់ហើយមែនអត់? ជ្រក់ម្ទេស ខ្ទឹម ជាពិសេសពេលទៅញ៉ាំ ពងទាកូន ញ៉ាំប្រហិតអីហ្នឹង ដឹងតែមិនអាចភ្លេចបានទេ។ បើញ៉ាំប្រហែលជាគ្នាយើងធ្លាប់ច្រើន តែបើធ្វើវិញមានមិនច្រើនអ្នកទេ ដែលចេះធ្វើ ថ្ងៃនេះ Admin នឹងប្រាប់ពីវិធីធ្វើទុកញ៉ាំខ្លួនម្តង។
គ្រឿងផ្សំ៖
- ម្ទេសទុំ (បេះទងហើយ) ១ខាំ
- ខ្ទឹមស ១មើម
- ទឹកខ្មេះ ១វែក
- អំបិល ១ស្លាបព្រាកាហ្វេ
- ស្ករ ១ស្លាបព្រាបាយ
វិធីធ្វើ៖
១. យកម្ទេសទុំលាងអោយស្អាត ដាក់ស្រុះទឹកក្តៅមួយនាទី ហើយស្រង់ចេញ ទុកឲ្យស្រក់ទឹក។ កុំស្រុះយូរជាង ១ នាទី នាំអោយម្ទេសរលួយ ខូចរសជាតិ
២. យកម្ទេសទៅកិន ឬបុកជាមួយខ្ទឹមស អោយម៉ដ្ឋចូលសាច់គ្នា
៣. ចាក់ទឹកខ្មេះចូល លាយអោយសព្វ ទុកចោលបីម៉ោង
៤. ចាក់ស្ករ និងអំបិលចូល កូរអោយសព្វ ទើបដួសច្រកកែវទុកក្នុងទូរទឹកត្រជាក់ ទុកបានយូរថ្ងៃ
៥. មិនត្រូវដាក់ម្ជូរក្រូចទេ ព្រោះនាំអោយឆាប់ផ្អូម ដុះផ្សិត ខូចគុណភាព។