អផ្សុកខ្លាំងទេពេលដែលសាលាបិទ កន្លែងធ្វើការខ្លះក៏អនុញ្ញាតអោយធ្វើការពីផ្ទះ មិនបានចេញក្រៅបើកភ្នែកមកនៅតែក្នុងផ្ទះបែបនេះ។ ពេលខ្លះអផ្សុកពេក ទំនេរពេក អាចទៅជាស្ត្រេសក៏ថាបាន បែបនេះគួរតែធ្វើខ្លួនអោយរវល់ខ្លះហើយ រវល់អោយបានឆ្ងាញ់ទាំងមាត់ ឆ្អែតទាំងក្រពះគឺជារឿងល្អ។ និយាយរួម គឺថាទៅណាមិនឆ្ងាយ ពីរឿងរៀនធ្វើអីញ៉ាំនោះទេ តោះចឹងរៀនធ្វើបាយក្ដាំងញ៉ាំ វីធីធ្វើ និងគ្រឿងផ្សំ Admin សរសេរនៅខាងក្រោមនេះហើយ សាកធ្វើញ៉ាំទាំងអស់គ្នាណា។
គ្រឿងផ្សំដែលត្រូវមាន៖
- បាយក្ដាំង
- ស្លឹកខ្ទឹម
- ម្ទេស
- ស្ករសរ
- ទឹកត្រី
- ពងមាន់
- សាច់ផាត់ (សាច់ជ្រូក)
របៀបធ្វើ៖
- សម្រាប់អ្នកមិនទាន់មានបាយក្ដាំងត្រូវយកបាយដាក់បៀកក្នុងឆ្នាំងអោយស្ដើងល្មម រួចដាក់កម្ដៅអោយឡើងជាក្ដាំងល្អ
- ដាក់ខ្ទះអោយក្ដៅចាក់ប្រេងឆាចូលទុកអោយក្ដៅល្អ រួចដាក់បាយក្ដាំងចូលទុករហូតដល់បាយអណ្ដែតឡើង និងឡើងពណ៌លឿងល្អ
- ស្រង់បាយឡើងទុកអោយស្ងួត
- លាយគ្រឿងផ្សំខាងលើកូរអោយសព្វ ហើយយកមកស្រោច រឺបៀកលើបាយដែលបានបំពងហើយ
- ដាក់កំដៅអោយស្ងួតម្ដងទៀតបន្ទាប់ពីបៀកគ្រឿងផ្សំហើយ ដើម្បីអោយទុកបានយូរ
- ធ្វើការដាក់សាច់ផាត់បន្ថែមពីលើរួចជាការស្រេច៕