មួយរយៈនេះ ដូចជាចេះធ្វើម្ហូប និងបង្អែមបានច្រើនមុខដែរហើយ អ្វីៗទាំងអស់នេះក៏ដោយសារតែលោកកូវីដ១៩ ធ្វើអោយទាំងបុរសទាំងនារី នាំគ្នាចូលផ្ទះបាយទាំងព្រឹកទាំងល្ងាចធ្វើអ្វីដែលចង់ញ៉ាំដោយខ្លួនឯងមិនចេញទៅក្រៅទិញរបស់គេញ៉ាំម្យ៉ាងដែរតើ។ សម្រាប់ថ្ងៃនេះ Admin គិតថាគួរតែរៀនធ្វើសារយ៉ ញ៉ាំម្ដងអោយរាងប្លែកតិច តោះគ្រឿងផ្សំ និងរបៀបធ្វើមានដូចខាងក្រោមអាចមើល និងធ្វើញ៉ាំទាំងអស់គ្នាបានណា។
គ្រឿងផ្សំដែរត្រូវមាន៖
- សាច់ជ្រូក
- បង្កា ( បកអោយស្អាត )
- ប៉ិគក់ ដំឡូង រឺ ត្រាវក៏បាន ហាន់ជាសសៃៗ
- សំបកសារយ៉
- ខ្ទឹមបារាំង ចិញ្ច្រាំ ( កុំអោយម៉ត់ពេក )
- ខ្ទឹមស ខ្ទឹមក្រហម ចិញ្ច្រាំចូលគ្នា
- ស្ករស ម្សៅស៊ុប អំបិល
- ពងទា ( វៃចូលគ្នា )
របៀបធ្វើ៖
- យកសាច់ជ្រូក និង សាច់បង្គា មកចិញ្ច្រាំជាមួយគ្នាអោយម៉ត់ រួចទុកមួយអន្លើរ
- ដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ ខ្ទឹមក្រហម ខ្ទឹមស បំពងអោយឈ្ងុយបន្តិច ហើយដាក់ខ្ទឹមបារាំងចូលបំពងជាមួយគ្នា អោយឈ្ងុយ រួចដួសចេញ ( យើងបំពងដើម្បីកុំអោយក្រពុល )
- យកសាច់ដែលចិញ្ច្រាំរួចហើយ មកលាយជាមួយ ស្ករស ម្សៅស៊ុប អំបិល និង ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង ដែលបានបំពងហើយនោះច្របល់ចូលគ្នាអោយសព្វ ទើបបន្ថែមត្រាវចូល រួចច្របល់ចូលគ្នាអោយសព្វចូលជាតិ
- យកសំបកឆៃយ៉ មករៀបដាក់ស្នូលពីខាងក្នុង ដោយលាបពងទានៅកន្លែងដែលត្រូវបិតនោះបន្តិច (ដើម្បីអោយវាស្អិតជាប់ល្អ ) រួចមូលអោយជិត ( បន្តធ្វើបែបនេះរហូតដល់អស់ស្នូល )
- បន្ទាប់មកយកមកបំពងអោយឆ្អិន អោយឡើងក្រហមហើយលើកចេញ រួចជាការស្រេច៕
ប្រភព៖ Monika White