ស៊ុបពងទាកូន និយាយពីថាឆ្ងាញ់ហើយថែមទាំងប៉ូវកម្លាំងទៀត មិនធ្វើញ៉ាំម៉េចបាន

ស៊ុបពងទាកូនឆ្ងាញ់អស់ស្ទះ

0
2707

ញ៉ាំអាហារត្រឹមតែមានរសជាតិឆ្ងាញ់ មិនគ្រប់គ្រាន់នោះទេ គឺត្រូវតែញ៉ាំម្ហូបអាហារណាដែលឆ្ងាញ់ហើយ ថែមទាំងប៉ូវកម្លាំងល្អចំពោះសុខភាពទៀតទើបជាការល្អ។ មិនអូសកាឡាយូរទេ មើលតែចំណងជើងទៅដឹងហើយថា Admin ចង់បង្រៀនធ្វើអ្វីញ៉ាំនោះ គឺស៊ុបពងទាកូន ហ្នឹងហើយគ្រឿងផ្សំ និងរបៀបធ្វើមានដូចនៅខាងក្រោមណា។

គ្រឿងផ្សំដែរត្រូវមាន៖

  • ពងទាកូន ១០ គ្រាប់
  • ផ្សិតចំបើង ៤ ខាំ (ពុះជាពីរ)
  • ប្រហិតសាច់គោ ៥ ខាំ (ពុះជាពីរ)
  • គល់ស្លឹកគ្រៃ ២ គល់ ដំអោយបែក កាត់ខ្លីល្មម
  • ស្លឹកក្រូច ៤ សន្លឹក
  • ខ្ទឹមស ៤ កំពិស ដំអោយបែក
  • រំដេង ១ ដុំប៉ិនមេដៃ ដំអោយបែក
  • ស្ករ ២ស្លាបព្រាបាយ – អំបិល ១ស្លាបព្រាកាហ្វេ
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ (អត់ក៏បាន)
  • ម្សៅស៊ុប ១ស្លាបព្រាបាយ (អត់ក៏បាន)
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ទឹកដោះគោឆៅ ១ កុំប៉ុង
  • ទឹក ២-៣ លីត្រ
  • បន្លែ តាមចំណូលចិត្ត
  • សាច់ តាមចំណូលចិត្ត

របៀបធ្វើ៖

  • ពងទាកូនស្ងោរជាមួយ ស្លឹកក្រូច គល់ស្លឹកគ្រៃ អោយឆ្អិន បកសំបកអោយស្អាត ទុកមួយឡែក
  • យក គល់ស្លឹកគ្រៃ ស្លឹកក្រូច រំដេង ខ្ទឹមស អាំង ឬ លីងអាយ គ្រៀមបន្តិច រួចដាក់បង់ក្នុងទឺកកំពុងពុះ
  • ដាក់ ស្ក អំបិល ប៊ីចេង ម្សៅស៊ុប ទឹកត្រី (ថែមថយតាមចំណូលចិត្ត) ផ្សិតចំបើង ចូលហើយទុកអោយពុះ
  • ដាក់ ប្រហិតសាច់គោ ពងទាកូន ទុកអោយពុះម្តងទៀត រយចដាក់ ទឹកដោះគោឆៅ ទុកអោយពុះ រួចជាការស្រេច
  • ពេលទទួលទាន អាចបន្ថែម ស្លឹកជី ក្រូចឆ្មា ដាក់បន្លែនឹងសាច់តាមចំណូលចិត្ត៕