ធ្លាប់ញ៉ាំអត់? ប្រហែលជាអត់ដែលទេមែនអត់ មុខម្ហូបមួយមុខនេះរៀងប្លែកបន្តិច កុំឲ្យគ្នាយើងស្មុគចិត្ត មិនដឹងថ្ងៃហ្នឹងធ្វើអីញ៉ាំបាយ ចាំ Admin បង្ហាញម្ហូបប្លែក ១ មុខនេះឲ្យសាកធ្វើញ៉ាំយកចិត្តអ្នកផ្ទះម្តង។
គ្រឿងផ្សំ៖
- បង្គា ២០០ក្រាម (បកសំបក)
- ម្សៅ ឆា ១ស្លាបព្រាបាយ
- ពងទាប្រៃស្ងោរឆ្អិន ៣-៤គ្រាប់ (យកតែពងក្រហម)
- ស៊ុត ១គ្រាប់ (យកផ្នែកពណ៌ស)
- ទឹកធម្មតា បន្តិច
- ទឹកប្រេងខ្យង ២-៣ស្លាបព្រាកាហ្វេ
- ស្ករស ១ស្លាបព្រាកាហ្វេ
- អំបិល ១ចុងស្លាបព្រាកាហ្វេ
- ម្រេចម៉ដ្ឋ ១ចុងស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹមហាន់ល្អិតៗ
វិធីធ្វើ៖
១. យកបង្គាលាយជាមួយស៊ុតពណ៌ស ម្សៅឆា ម្រេចម៉ដ្ឋ និងអំបិល ច្របល់ចូលគ្នាអោយសព្វ ១៥នាទី
២.យកពងទាប្រៃដាក់លាយជាមួយទឹកបន្តិច កិនអោយម៉ដ្ឋល្អជាល្បាយ រួចដាក់ទឹកប្រេងខ្យង និងស្ករសចូល កូរចូលគ្នាអោយសព្វ
៣.យកបង្គាយកទៅបំពង អោយឆ្អិនក្រៀមល្មម រួចស្រង់ទុកមួយឡែក
៤.បន្ទាប់មកយកពងទាប្រៃដែលលាយហើយ ដាក់ចូលខ្ទះកូរអោយពុះ រួចដាក់បង្គាបំពងចូល ឆាច្របល់ចូលគ្នាអោយសព្វ ឆ្អិនហើយដួសដាក់ចាន ដាក់ស្លឹកខ្ទឹមចូលជាការស្រេច។