បង្អែមតៅស៊ន ញ៉ាំជាមួយឆាខ្វៃ និយាយថាឆ្ងាញ់នោះឆ្ងាញ់

បង្អែមតៅស៊ន

0
2571

គ្រាន់តែនឹកឃើញ ក៏ឃ្លានតែម្ដងបង្អែមតៅស៊ន ញ៉ាំជាមួយឆាខ្វៃ គឺថាឆ្ងាញ់ណាស់ ចុះអ្នកណាខ្លះចូលចិត្តញ៉ាំបង្អែមនេះដូចAdmin ដែរ។ បើចូលចិត្តញ៉ាំ ហើយពេលនេះឃ្លានចង់ញ៉ាំគួរតែសាកមករៀនធ្វើទាំងអស់គ្នា ព្រោះថាពេលនេះចង់ញ៉ាំពិបាករកទិញណាស់ សម័យកូវីដមិនសូវមានអ្នកលក់ទេ។ ម៉ោះ វិធីធ្វើងាយៗមាននៅខាងក្រោមនេះណា អានលេងៗហើយ រៀនធ្វើញ៉ាំហ្មងទៅដើម្បីបំពេញក្ដីសុខអោយក្រពះ។

រូបភាព៖ កុលាប ខៀវ

គ្រឿងផ្សំដែលត្រូវមាន៖

  • សណ្តែកបាយ 3ខាំ
  • ម្សៅឆា ២ស្លាបព្រា
  • ខ្ទិះដូង
  • ស្ករ ៥ខាំ
  • អំបិល ១ចុងស្លាបព្រាកាហ្វេ
  • ទឹក ១លីត្រ

របៀបធ្វើ៖

  • ត្រាំសណ្តែកបាយក្នុងទឹកក្តៅពីរម៉ោង ហើយលាងសំបកចេញ សម្រស់អោយស្រស់ទឹក
  • ដាក់ចំហុយ ៣០នាទី
  • ដាំទឹកអោយពុះ ចាក់ស្ករ និងអំបិលចូល ដាំអោយពុះ
  • លាយម្សៅឆាជាមួយទឹក៥-៦ស្លាបព្រាបាយ រួចចាក់ក្នុងទឹកស្ករ កូរអោយសព្វ
  • ចាក់សណ្តែកបាយចំហុយចូល ហើយកូរអោយសព្វរួចទុកបន្តិចរួចជាការស្រេច និងពេលញ៉ាំត្រូវស្រូបខ្ទិះដូង

បង្អែមកាន់តែឆ្ងាញ់នៅពេលដែលបានញ៉ាំជាមួយឆាខ្វៃ គឺត្រូវជាតិគ្នាខ្លាំងមែនទែនធ្វើអោយរសជាតិកើនមួយកម្រិតទៀត។ ដូច្នេះកុំភ្លេចណា ធ្វើញ៉ាំហើយ កុំភ្លេចទិញឆាខ្វៃទុកញ៉ាំជាមួយផងណា៕

រូបភា​ព៖ ដំណឹង
រូបភា​ព៖ ដំណឹង

ប្រភព៖ Chuob Romduol