ងាយៗ! ធ្វើចាហួយឪឡឹកញ៉ាំនៅផ្ទះ ឆ្ងាញ់ ហើយជួយបំពេញជាតិទឹកទៀត

សាកធ្វើចាហួយឪឡឹកញ៉ាំឲ្យប្លែកមាត់ម្តងមើល

0
2961

ឪឡឹក​ល្អ​ចំពោះ​សុខភាព​ ព្រោះ​វា​មាន​ជាតិ​ទឹក​ ៩០%​ ហើយ​។​ ញ៉ាំ​ច្រើន​ល្អ​ តែ​បើ​ញ៉ាំ​ស្រស់​ដដែល​ៗ​ច្បាស់​ជា​ធុញ​ហើយ​មែន​អត់​?​ សាក​យក​មក​ច្នៃ​ធ្វើ​ចាហួយ​ញ៉ាំ​ម្តង​មើល​ ធានា​ថា​ប្លែក​មាត់​ហ្មង​ ក្លា​សេ​ឲ្យ​ត្រជាក់​ៗ​ ដាក់​ឲ្យ​ពេញ​ទូរ​ទឹកកក​មើល​ ដឹង​តែ​សប្បាយ​ញ៉ាំ​ហ្មង​!

គ្រឿង​ផ្សំ​៖​

  • ឪឡឹក​ទុំ ១​ចំហៀង
  • ស្ករ​ ៤០ក្រាម​
  • ម្សៅ​ចាហួយ ឬ​បន្ទះ​ចាហួយ ២០ក្រាម
  • ទឹក​ដោះ​គោ​ជូ
  • តំណាប់​ដូង (ដាក់​ក៏​បាន​អត់​ក៏​បាន​)

វិធី​ធ្វើ​៖​

១. ចិត​សម្បក​ឪឡឹក​អោយ​ស្អាត​ រួច​យក​ទៅ​ក្រឡុក​ក្នុង​ម៉ាស៊ីន​អោយ​ម៉ដ្ឋ​។


២.យក​ទឹក​ឪឡឹក​ដាក់​ក្នុង​ឆ្នាំង​ រួច​ដាក់​ដាំ​លើ​ភ្លើង​ សឹម​ចាក់​ម្សៅ​ចាហួយ​ចូល​កូរ​អោយ​សព្វ​ រហូត​​រលាយ​ម្សៅ​និង​ទឹក​ឪឡឹក​ជា​សាច់​មួយ​។


៣. បន្ទាប់​មក​ចាក់​ទឹក​ចាហួយ​ក្នុង​កែវ​សម្រាប់​ទទួល​ទាន​ (កុំ​អោយ​ពេញ) រួច​យក​ទៅ​ដាក់​ក្នុង​ទូរ​ទឹកកក​ (កន្លែង​កក) ២​ម៉ោង​។បន្ទាប់​មក​យក​ទឹក​ដោះ​គោ​ជូរ​ចាក់​ចូល​កែវ​ចាហួយ​អោយ​ពេញ ​ដាក់​តំណាប់​ដូង​ពី​លើ​ជា​ការ​ស្រេច​៕