ចេកឆឹងស្ករ ងាយស្រួលធ្វើដល់ម្លឹង គួរតែរៀនធ្វើញ៉ាំហើយ

ចេកឆឹងផ្អែមឆ្ងាញ់

0
6580

រាល់ថ្ងៃរៀនធ្វើទាំងម្ហូប ទាំងបង្អែម ចាំមើលតែពេលចប់សម័យកូវីដ អាចមានសមត្ថភាពបើកហាងបានហើយព្រោះថាម្នាក់ៗក្លាយជាចុងភៅជំនាញរៀនធ្វើសឹងគ្រប់មុខអស់ហើយហ្នឹង។ សម្រាប់ថ្ងៃនេះ បើអាចសាកមកធ្វើចេកឆឹង ញ៉ាំព្រោះថាម្សិលមិញថ្ងៃសីល ប្រហែលជាមានចេកសែនជំនាងផ្ទះហើយ បែបនេះគួរតែយកមកឆឹងមក ដឹងតែបានញ៉ាំម៉ាឆ្ងាញ់មាត់ហើយ។ សម្រាប់របៀបធ្វើ គឺមាននៅខាងក្រោម មើលហើយគួរណាស់តែធ្វើព្រោះថាងាយៗខ្លាំងមែនទែន។

រូបភាព៖ Ah’Da Kelly

គ្រឿងផ្សំដែលត្រូវមាន៖

  • ចេកណាំវ៉ាទុំស្រគៀល (កុំទុំពេក)
  • ស្ករក្រហម
  • កំបោរ
  • អំបិល

របៀបធ្វើ៖

  • ចេកត្រូវបកសំបក ដាក់ត្រាំក្នុងទឹកកំបោរឲ្យបានកន្លះម៉ោង ទៅ១ម៉ោង ហើយស្រង់ឡើងលាងទឹកឲ្យស្អាត ដាក់អោយស្រស់ទឹក
  • ចាក់ស្ករក្រហមចូលឆ្នាំង និងកូរអោយឡើងជើងអង្ក្រង ទើបដាក់ចេកចូល ប្រែចេកចុះឡើងៗឲ្យសព្វ ដាក់អំបិលមួយចឹប ចាក់ទឹកចូលបន្តិច ឆឹងរហូតដល់ឆ្អិនចេក រីងទឹក និងស្ករឡើងស្អិតដាក់សសៃដូងកូរសប់ល្អរួចជាការស្រេច៕
រូបភាព៖ TOy Taa
រូបភាព៖ ម្ហូបប្រចាំ គ្រួសារ
រូបភាព៖ ម្ហូបប្រចាំ គ្រួសារ