នំប៉ាវ គេធ្វើចឹងសោះ ស្មានតែលំបាកខ្លាំង

នំប៉ាវ

0
4491

សម្រាប់អ្នកចូលចិត្តញ៉ាំនំប៉ាវ មានគិតចង់បញ្ចេញស្នាដៃធ្វើញ៉ាំដោយខ្លួនឯងរឺអត់? Admin គិតថាបើរបស់យើងចូលចិត្តញ៉ាំ យើងគួរតែចេះធ្វើព្រោះបើមិនមានគេលក់ ក៏យើងអាចធ្វើញ៉ាំដោយខ្លួនឯងបានមិនបា​ច់ខ្វល់។ របៀបធ្វើមាននៅខាងក្រោមនេះ ហើយបើអ្នកណាធ្វើច្រើនពេលឆ្អិនហើយកុំភ្លេចចែកAdmin ខ្លះផងណា។

? គ្រឿងផ្សំម្សៅនំប៉ាវ៖

  • ម្សៅមី ៥០០ក្រាម
  • ស្ករស ១០០ ក្រាម
  • ម្សៅនំដុត (baking powder) ២ស្លាបព្រាកាហ្វេ
  • ម្សៅឡើង (Yeast) ២ ស្លាបព្រាកាហ្វេ
  • អំបិល កន្លះស្លាបព្រាបាយ
  • ទឹកដោះគោ ៤០០មីលីលីត្រ
  • ប្រេងឆា ១ ស្លាបព្រាបាយ
  • ទឹក ១៥០មីលីលីត្រ

? គ្រឿងផ្សំស្នូលនំប៉ាវ៖

  • ប៉ិគក់ ២ផ្លែ
  • ការ៉ុត ៣០០ក្រាម
  • ផ្សិតស្លឹកត្រចៀកកណ្តុរ ១០០ក្រាម
  • ផ្សិតកំប៉ុង ១កំប៉ុង
  • សាច់ជ្រូកចិញ្ច្រាំ ៤០០ក្រាម
  • អំបិល
  • ស្ករស
  • ប្រេងឆា
  • ទឹកសុីអុីវ
  • ពងទា

? របៀបធ្វើ៖

  • យកម្សៅមី មកលាយនឹងគ្រឿងផ្សំសម្រាប់ធ្វើម្សៅដូចជា ម្សៅនំដុត ម្សៅឡើង ស្ករស អំបិល ប្រេងឆា ទឹកដោះគោ និងទឹក រួចច្របាច់អោយសប់ ហើយយកក្រណាត់សើមគ្របទុករយៈពេល ១ម៉ោងដើម្បើអោយម្សៅ និងមេម្សៅវាឡើងល្អ
  • ដាក់ត្រាំផ្សិតស្លឹកត្រចៀកកណ្តុរ ១០នាទី រហូតដល់ផ្សិតរីក
  • ហាន់ ឬឈូសការ៉ុត ប៉ិគក់អោយជាសរសៃៗ ហើយហាន់ផ្សិតកំប៉ុង និងផ្សិតស្លឹកត្រចៀកកណ្តុរអោយម៉ដ្ត
  • ចិញ្ច្រាំសាច់ជ្រូកអោយម៉ដ្ត រួចយកមកលាយជាមួយបន្លែ និងដាក់គ្រឿងអោយល្មមតាមរសជាតិតាមការចូលចិត្ត
  • ស្ងោរពងទា ៦គ្រាប់ ដើម្បើដាក់លាយជាមួយស្នូល នំប៉ាវ
  • យកម្សៅនំប៉ាវ មកច្របាច់វា២នាទីទៀតអោយវាហាប់ល្អ
  • ធ្វើការលុញម្សៅជារាងទ្រវែង ហើយកាត់ជាពីរ រួចកាត់កំណាត់ម្សៅជាពីរៗរហូតដល់វាតូចល្មម ប៉ុនកណ្តាប់ដៃរហើយកិនអោយវាសំប៉ែតរួចយកស្នូលដែលលាយគ្រឿងរួចមកដាក់កណ្តាល ដាកពងទា១ចំណិត រួចរុំម្សៅបិតវាអោយជិតហើយដាក់ក្រដាស់ទ្រនាប់ និងយកទៅដាក់ចំហុយក្នុងឡាំងសុឹងរហូតដល់ឆ្អិនរួចជាការស្រេច៕