អ្នកសំណង់១២ ចង់ញ៉ាំបុកល្ហុងបែបថៃ និងគុយទាវទូកឆ្ងាញ់ អាចទៅសាកនៅហាង ១ នេះបាន

ហិរតែឆ្ងាញ់ កុំភ្លេចទៅសាក

0
1731

អ្នក​រស់​នៅ​ប្លុក​សំណង់​ ១២ ឬ ជិត​ផ្លូវ​កោស​ដូង​ ចង់​ញ៉ាំ​បុក​ល្ហុង​បែប​ថៃ​ ឬ​ គុយ​ទាវ​ទូក​អី​អាច​ទៅ​សាក​នៅ​ហាង​ ១ នេះ​បាន​។​ ធានា​រសជាតិ​ត្រូវ​មាត់​ តម្លៃ​ក៏​សមរម្យ​ដែរ​ ក្នុង​ហាង​នេះ​មាន​មុខ​ម្ហូប​ច្រើន​ ភាគ​ច្រើន​ជា​ប្រភេទ​អាហារ​បែប​ថៃ​ ដូច​ជា​បុក​ល្ហុង​ក្តាម​ប្រៃ​ បុក​មី​ បុក​ពោត​ បុក​ក្តាម​សេះ​ ងាវ​ បាតេ​ជា​ដើម​ តែ​ក៏​មាន​លក់​គុយ​ទាវ​ទូក​ដែរ​។​ ហាង​លក់​ដាច់​ខ្លាំង​គួរ​សម​ មាន​ភ្ញៀវ​ចេញ​ចូល​មិន​ដាច់​ អ្នក​ច្រក​ក៏​ច្រើន​ដែរ​។​ ហាង​នេះ​មាន​ឈ្មោះ​ថា​ ហិរ​តែ​ឆ្ងាញ់​ ចាប់​បើក​លក់​ពី​ម៉ោង​ ២ រសៀល​ ដល់​ម៉ោង​ ៩ យប់​ បើ​ចង់​សាក​រសជាតិ​ កុំ​ភ្លេច​ទៅ​ញ៉ាំ​ណា​។​

ហាង​ ហិរ​តែ​ឆ្ងាញ់
ទីតាំង៖​ សូម​ចុច​ទី​នេះ​
លេខ​ទូរសព្ទ៖​ 017 657 457