បង្អែមដង្កូវ! ឈ្មោះក៏ប្លែក រូបរាងក៏ស្អាត ចង់ដឹងរសជាតិ ទាល់សាកធ្វើញ៉ាំសិន

បង្អែមដង្កូវ

0
3513

គ្រាន់តែឃើញរូបរាង និងពណ៌ក៏ចាប់ចិត្តបាត់ទៅហើយ។ ប្លែកទាំងឈ្មោះ​ និង​រូបរាង បង្អែមដង្កូវ មិនមែនយកដង្កូវមកធ្វើទេ គឺប្រើម្សៅធ្វើជារូបដង្កូវ យកផ្កាអមតៈធ្វើពណ៌។ បើចង់ដឹងថារសជាតិល្អដូចរូបរាងអត់ សាកធ្វើញ៉ាំទាំងអស់គ្នា៖

គ្រឿងផ្សំ៖

  • ម្សៅខ្សាយ ៣២ ស្លាបព្រាបាយ
  • ម្សៅដំណើប ១០ ស្លាបព្រាបាយ
  • ល្ងរ ៤ ស្លាបព្រាបាយ
  • ស្ករស ២០ ស្លាបព្រាបាយ
  • អំបិល ១ ស្លាបព្រាកាហ្វេ
  • ផ្កាអមតៈ ៣០ ផ្កា
  • ខ្ទិះដូង ដាក់តាមចំណូលចិត្ត
  • ស្លឹកតយ ៣ សន្លឹក

វិធីធ្វើ៖

១. យកម្សៅខ្សាយ និង ម្សៅដំណើប លាយចូលគ្នាអោយសព្វ បន្ទាប់មករំលែកជាពីរចាន។


២. យកផ្កាអមតៈទៅស្ងារហើយកូរលើភ្លើង បន្ទាប់មកត្រងយកតែទឹក ហើយរំលែកជាពីរចាន ចានទីមួយចាក់ទឹកចូលបន្តិច។


៣. យកទឹកផ្កាអមតៈទាំងពីរចានមកលាយជាមួយម្សៅពីរចានខាងលើហើយច្របល់ជាមួយម្សៅអោយសព្វ។
៤. លុញម្សៅអោយបានចូលល្អចាប់ផ្ដើមយកពុម្ពនំដង្កូវមកធ្វើជារូបរាងដង្កូវ ហើយយកទៅស្ងោរអោយឆ្អិន។


៥. ចាក់ខ្ទិះដាក់ឆ្នាំងលើភ្លើង ដាក់ស្លឹកតយ ស្ករ និងអំបិលចូល ហើយកូរលើភ្លើងដើម្បីបានទឹកខ្ទិះ។


៦. ពេលញ៉ាំយកនំដង្កូវដែលបានស្ងោរឆ្អិនស្រូបជាមួយទឹកខ្ទិះហើយរោយល្ងរពីលើជាការស្រេច។

กับข้าวกับปลาโอ 223 : ครองแครงอัญชันน้ำกะทิมะพร้าวอ่อน - YouTube