ហាងសាច់អាំង ៥ កន្លែងមិនគួរមើលរំលង រសជាតិប្លែកៗ អនាម័យ និងបរិយាកាសល្អ

ហាងសាច់អាំង ៥ កន្លែងគួរតែទៅញ៉ាំ

0
1531

កំពុងស្វែងរកកន្លែងញ៉ាំសាច់អាំងឆ្ងាញ់ៗ អនាម័យ និងបរិយាកាសល្អមែនទេ? រកត្រូវកន្លែងហើយ ចាំ Admin ណែនាំ ៥ កន្លែងនេះ ធានាថាអែមហ្មង!

ហាង Busan BBQ

តែប៉ុណ្ណេះដឹងតែឆ្ងាញ់មាត់ហើយ ណាត់គ្នាមកញ៉ាំជាមួយសាច់អាំងដ៏មានរសជាតិបែបកូរ៉េនវម្ដងមើល៎ ដែលមានប្រភេទ សាច់គោ និងសាច់ជ្រូក សម្រាប់សាច់ទាំងអស់គឺមាន ៣រសជាតិ មាន Original, Garlic និង Korean Spicy លោកអ្នកអាចជ្រើសរើសបានតាមចំណូលចិត្តរបស់ខ្លួន។ អ្វីដែរពិសេសនោះ គឺសាច់ទាំងអស់ មានគុណភាពខ្ពស់ ស្របតាមស្តង់ដា USDA ដែលមានរសជាតិឆ្ងាញ់ និងពិសារដោយមិនបាច់បារម្ភថាប៉ះពាល់ដល់សុខភាពនោះទេ។ ហើយចំពោះចង្ក្រានចម្អិន ក្នុងហាងក៏មានលក្ខណៈពិសេសខុសពីហាងគេ ដោយស្រូបផ្សែងធ្វើអោយមិនសូវមានផ្សែង ដែលប៉ះពាល់ដល់ការទទួលទាន របស់លោកអ្នកនោះទេ។

ហាង Busan BBQ
ហាង Busan BBQ
ហាង Busan BBQ
ហាង Busan BBQ

ហាង Busan BBQ
លេខទូរសព្ទ៖ 015 758 054
ទីតាំង៖ ផ្ទះលេខ123A-125, ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូ២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ហាង Mini BBQ សាច់អាំងទឹកកាពិ

ម៉ោះ Admin ចង់ប្រាប់អោយដឹងតិចតែរឿងនេះសម្រាប់ម៉ូយ Mini BBQ សាច់អាំងទឹកកាពិ ដឹងរួចមកហើយអំពីលក្ខណៈពិសេសនោះ គឺថា ក្នុងហាង​មាន​លក់​សាច់​អាំង​គ្រប់មុខ​ សាច់​ថ្មី​ៗ ​គ្រឿងក្នុង​ គ្រឿង​សមុទ្រ​ធម្មជាតិ​ជាច្រើន​មុ​ខស្រស់​ៗ ដាក់​អាំង​ក្នុង​ចង្រ្កាន​ធ្យូង​យ៉ាង​ឈ្ងុយ ហើយ​អ្វី​ដែល​ពិសេស​ទៀត​នោះ​គឺ​ ជ្រលក់​ទឹក​កាពិ​ ដ៏ឆ្ងាញ់​ពិសេស​ល្បី​ប្រចាំ​ហាង​ ធានា​ថា​បានញ៉ាំដឹងតែឆ្ងាញ់់​ជាប់មាត់​ហ្មង​។ បើ​បាន​ញ៉ាំ​ជាមួយ​នំបញ្ចុក​ផ្ទាប់​បន្លែ​ស្រ​ស់​ ជាមួយសាច់អាំងស្រស់ទៀត​ ពិតជា​អ៊ែម​អស់ទាស់​ហ្មង​។ ជាពិសេសសាច់ពពែអាំងទឹកកាពិ​ ដែលជារសជាតិដើមល្បីល្បាញនៅខេត្តរតនគិរីក៏មាននៅទីនេះដែរ។

ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ

ហាង Mini BBQ សាច់អាំងទឹកកាពិ
ទីតាំងៈ សាខា៣(ទូលទំពូង)៖​ ផ្ទះ​លេខ​ 159 ផ្លូវ​លេខ​ 143 ទល់មុខវត្ត​ទួលទំពូង​ បត់តាមហាង​កាត់ដេរ​ ប៉ារ៉ាឌី
លេខ​ទូរសព្ទ​ 098 555 906 / 011 383 388
សាខាទី២ (ផ្សារដីហុយ)៖ ខាងជើងស្តុបផ្សារដីហុយ 20ម៉ែត្រ នៅលើផ្លូវ ហាណូយ
លេខទូរសព្ទ​ 098 555 906 / 011 383 388
សាខាទី១(សន្ធរមុក)៖ ស្ថិតនៅក្រោយ សាកលវិទ្យាល័យអាស៊ីអឺរុបថ្មី ផ្លូវលេខ 146
លេខទូរសព្ទ 069 363 666 / 017 80 1000

ភោជនីយដ្ឋាន​ LOREM

នៅពេល​មានការ​ជួបជុំ​ អ្នកណា​ខ្លះ​និយម​ចូលចិត្ត​ញ៉ាំ​សាច់​អាំង​ ជាពិសេស​សាច់​អាំង​ទឹក​កាពិ​ ដែរ​កំពុងពេញនិយម​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ​។ តោះ​បើ​ចូលចិត្ត​បែបនេះ​សូម​អញ្ជើញ​មកកាន់​ភោជនីយដ្ឋាន​ LOREM​ មក​គឺថា​ដឹង​តែ​ពេញចិត្ត​ស្ដូក​តែម្ដង​។ ចង់និយាយ​ថា​សាច់​អាំង​នៅ​ ភោជនីយដ្ឋាន​ LOREM​ គឺថា​មាន​រសជាតិ​ឆ្ងាញ់​ពិ​សេស​ៗគ្រប់មុខ​ហ្មង​ ដោយសារតែ​សាច់​ទាំងអស់​គឺ​ស្រស់​ៗ យក​មក​អាំង​ជ្រលក់​ជាមួយ​ទឹក​កាពិ​ ធ្វើអោយ​រសជាតិ​ឆ្ងាញ់​សាហាវ​ ជាប់មាត់​បំភ្លេច​មិនបាន​ ហើយ​បន្ថែម​ពីនេះ​គឺថា​ នៅ​មាន​គ្រឿង​ក្លែម​ឆ្ងាញ់​ៗជាច្រើន​មុខ​ថែមទៀត​ផង​។ ជាពិសេស​ភោជនីយដ្ឋាន​មាន​បរិយាកាស​ល្អ​ បែ​បរ៉ូ​ម៉ែ​នទិច​ សេវាកម្ម​ល្អ​ និង​មានតម្លៃ​សមរម្យ​ ដែល​អាច​និយាយ​បាន​ថា​ជី​ទីកន្លែង​ដ៏​ល្អ​សម្រាប់​ជួបជុំ​ លក្ខណៈ​គ្រួសារ​ មិត្តភក្តិ​ រឺ​មនុស្ស​ពិសេស​។

ភោជនីយដ្ឋាន LOREM
ភោជនីយដ្ឋាន LOREM
ភោជនីយដ្ឋាន LOREM

ភោជនីយដ្ឋាន LOREM
ទីតាំង៖ ផ្លូវ​លេខ​ 99 សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ (ក្រោយ​ក្រសួង​ដែន​ដី​នគរូបនីយកម្ម​)
លេខទូរសព្ទ៖ 012282796 / 093282796

ហាង នំបញ្ចុក

ចង់ប្រាប់ថា គឺ​ឆ្ងាញ់​ប្លែក​ហ្មង​ហើយ​ ដោយមាន​សាច់​ និង​គ្រឿង​សមុទ្រ​ យក​មក​អាំង​ រួច​ផ្ទាប់​ជាមួយ​បន្លែ​ ខ្ជី​ និង​នំបញ្ចុក​ ជ្រលក់​ជាមួយ​ទឹក​កាពិ​ គឺថា​រសជាតិ​ឆ្ងាញ់​ខ្លាំង​មែនទែន​។ សា​ស្រមៃ​មើល​នៅពេល​ដែល​សាច់​អាំង​ក្ដៅ​ៗ ហើយ​យក​មក​ផ្ទាប់​ជាមួយ​នំបញ្ចុក​ និង​បន្លែ​ស្រស់​ៗ រួច​ជ្រលក់​ជាមួយ​ទឹក​កា​ពិ​ចឹង​អី​ រសជាតិ​មិច​ទៅ​ណ៎​ អូយ​ស្រក់​ទឹកមាត់​ហ្មង​ហើយ​។ គួរតែ​ទៅ​ញ៉ាំ​ណា​ ព្រោះថា​រសជាតិ​ក៏​ឆ្ងាញ់​ រី​ឯតម្លៃ​ក៏ ​សមរម្យ​ដោយ​ឈុត​ធំ​មានសាច់​ ៦ចាន​ តម្លៃ​ត្រឹមតែ​ ៤៤០០០​៛ និង​ឈុត​តូច​មានសាច់​ ៤ចាន​ តម្លៃ៣០០០០​៛ តែប៉ុណ្ណោះ​។

ហាង នំបញ្ចុក
ហាង នំបញ្ចុក
ហាង នំបញ្ចុក

ហាង នំបញ្ចុក
ទីតាំង៖ ផ្លូវ២០០៤ ទល់មុខសាលាអន្តរជាតិណតប្រ៊ីត
លេខទូរសព្ទ៖ 010 609 809

ភោជនីយដ្ឋាន Kinkaku BBQ Japan

ស្ថិតក្នុងការជួបជុំគ្រួសារ ឬមិត្តភក្តិ ក្រុមការងារ សម្រាកពីធ្វើការ ចង់ស្វែងរកភោជនីយដ្ឋាន ដែលមានបម្រើជូននៅ សាច់អាំងជប៉ុនដែលមានគុណភាព​ អាចមករកបាននៅ ភោជនីយដ្ឋាន Kinkaku BBQ Japan ជម្រើសដ៏ល្អសម្រាប់អ្នក មានគ្រប់ឈុត គ្រប់មុខ មិនតែប៉ុណ្ណោះ រួមជាមួយនឹងស្រាក្រហម SKirt Steak With Red Wine ធ្វើអោយការជួបជុំកាន់តែសប្បាយរីករាយ។

ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan

ភោជនីយដ្ឋាន Kinkaku BBQ Japan
លេខទូរសព្ទ៖ 092 41 8000 / 096 49 80000
ទីតាំង៖ ផ្ទះ105 & 106 កាំកូស៊ីធី