រូបមន្តពោតឆាពិសេស ឆ្ងាញ់ជាប់ចិត្ត ឈប់ពិបាកទិញគេទៀតទៅ

រៀនធ្វើពោតឆារូបមន្តពិសេសញ៉ាំ

0
9757

និយាយ​ដល់ពោតឆា កន្លែង​ណាសម្បូរ​ជាងលក់ជាងគេ?​ ច្បាស់ជាម្តុំសួនវត្តបទុំ វិមានឯករាជ្យហើយ ទៅដល់ឃើញរទេះលក់ដង្ហែគ្នាហ្មង។​ ចុះបើប្តូរពីទិញគេ សាកមកធ្វើខ្លួនឯងវិញ​មិនល្អ ទីមួយច្បាស់ទុកចិត្តអនាម័យជាង ទីពីរច្បាស់ជារសជាតិនិងគ្រឿងផ្សំត្រូវមាត់ជាង​។​ នេះ​វិធីធ្វើ តោះសាកធ្វើញ៉ាំទាំងអស់គ្នា៖

Cách làm bắp xào trứng vịt muối | Cach lam bap xao trung vit muoi

គ្រឿងផ្សំ៖​

  • ពោត ២០០ក្រាម (បេះយកសាច់)
  • គល់ស្លឹកខ្ទឹមហាន់ ១ ស្លាបព្រាកាហ្វេ
  • បង្គាក្រៀម ១០០ ក្រាម ត្រាំទឹកឲ្យទន់
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ស្ករស កន្លះស្លាបព្រាកាហ្វេ
  • ទឹកត្រី ១ ស្លាបព្រាកាហ្វេ
  • ទឹកម្ទេស ១ ស្លាបព្រាកាហ្វេ
  • ប័រ ១០ ក្រាម
  • ស្លឹកខ្ទឹម ហាន់ល្អិតៗ

វិធីធ្វើ៖

១.យកឆ្នាំងដាក់ទឹកចូលដាំឲ្យពុះ រួចដាក់អំបិល និងដាក់ពោតចូលស្ងោរឲ្យឆ្អិន ហើយស្រង់ទុកមួយឡែក
២.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់គល់ស្លឹកខ្ទឹម និងបង្គាក្រៀមចូល រលីងឲ្យឈ្ងុយ ហើយដាក់ពោតចូលឆា ៣ ទៅ ៤ ត្រលប់

Cách làm Bắp Xào Bơ vừa dẻo vừa thơm rất là dễ làm


៣.បន្ទាប់មកដាក់ទឹកត្រី ទឹកម្ទេស និងស្ករសចូល  ឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ស្លឹកខ្ទឹម ចូលឆា ២ ទៅ ៣ ត្រលប់ ហើយដាក់ប័រចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច។

Công thức làm món ngô xào thơm ngon cho ngày trở gió