មិនបាច់ហាត់ប្រាណក៏សម្រករាងបាន គ្រាន់តែញ៉ាំតាមវិធីងាយៗ ៥ យ៉ាងនេះ

តិចនិកសម្រករាង ដោយមិនចាំបាច់ស្រកញើស

0
13098

ស្រក​ទម្ងន់​ចេញ​រាង​ស្អាត​ ជា​អ្វី​ដែល​នរណា​ៗ​ក៏​ប្រាថ្នា​ចង់បាន​ ជា​ពិសេស​ស្រី​ៗ​តែ​ម្តង​។​ ចង់​សម្រក​គីឡូ​ខំ​ទៅ​ search រក​មើល​វិធី​សម្រក​ តិចនិក​ហាត់​ប្រាណ​ងាយ​ៗ​ តែ​ដូច​ដឹង​ហើយ​ គ្មាន​វិធី​ហាត់​ប្រាណ​ណា​ស្រួល​ទេ​​ អ៊ីចឹង​ហើយ​បាន​ជា​ម្នាក់​ៗ​មិន​ដែល​សម្រក​បាន​ជោគ​ជ័យ​។​ ឈប់​ពិបាក​ទៀត​​បើ​មិន​ចង់​ហាត់​ប្រាណ​ សាក​ញ៉ាំ​តាម​វិធី​ងាយ​ៗ​ ៥ យ៉ាង​នេះ​មើល​៖​

. ផឹក​ទឹក​ពេល​ព្រឹក

ទឹក​អាច​ជួយ​បន្សាប​ជាតិ​ពុល​ក្នុង​រាង​កាយ​ ហើយ​ក៏​អាច​ជួយ​ពង្រឹង​មុខ​ងារ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​ដែរ​។​ ដូច​នេះ​ផឹក​ទឹក​ជា​វិធី​ល្អ​ក្នុង​ការ​សម្រក​គីឡូ​​ព្រម​ទាំង​សុខភាព​ល្អ​។

. កុំ​អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក​

ដោយ​សារ​តែ​អាហារ​ពេល​ព្រឹក​ជា​អាហារ​សំខាន់​បំផុត​ក្នុង​ចំណោម​អាហារ​ទាំង​ ៣ ពេល​ ដែល​ជួយ​កាត់​បន្ថយ​ចំណង់​អាហារ​ ពេល​ថ្ងៃ​បាន​។​ ការ​សិក្សា​ក៏​បាន​រក​ឃើញ​ថា​ អ្នក​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក​បាន​គ្រប់​គ្រាន់​ អាច​ធ្វើ​អ្វី​ៗ​បាន​ប្រសើរ​ជាង​អ្នក​ដែល​តម​អាហារ​ពេល​ព្រឹក​។

. ញ៉ាំ​អាហារ​សម្បូរ​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន

ប្រូតេអ៊ីន​ជា​អាហារ​សំខាន់​បំផុត​សម្រាប់​រាង​កាយ​។​ វា​នឹង​រំលាយ​យឺត​ៗ​ និង​ស្ថិត​ក្នុង​ក្រពះ​បាន​យូរ​ជាង​កាបូអ៊ីដ្រាត​ និង​ខ្លាញ់​។​ ដូច​នេះ​ហើយ​​ វា​ល្អ​សម្រាប់​គ្រប់​គ្រង់​ទម្ងន់​ ព្រោះ​វា​ធ្វើ​ឲ្យ​យើង​ឆ្អែត​បាន​យូរ​។​ វិធី​ល្អ​បំផុត​ យើង​គួរ​តែ​កុំ​ញ៉ាំ​ផ្អែម​ពេក​ ហើយ​គួរ​តែ​ប្តូរ​ទៅ​ញ៉ាំ​អាហារ​ប្រូតេអ៊ីន​វិញ​ និង​ធ្វើ​ឲ្យ​យើង​មាន​រូប​រាង​ស្អាត​។​

. ញ៉ាំ​ផ្លែ​ឈើ​រាល់​ថ្ងៃ​

​​ដោយ​សារ​តែ​ជាតិ​ទឹក​ និង​ជាតិ​កាក​សរសៃ​ជួយ​ឲ្យ​យើង​ឆាប់​ឆ្អែត​បាន​លឿន​ ហើយ​មាន​កាឡូរី​ទាប​។​ វា​ល្អ​សម្រាប់​អ្នក​ចង់​សម្រក​គីឡូ​ លើស​ពី​នេះ​ផ្លែ​ឈើ​អាច​ជួយ​កាត់​បន្ថយ​ចំណង់​អាហារ​ តែ​យើង​គួរ​ជ្រើស​រើស​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ផ្អែម​តិច​។​ ចៀស​វាង​ផ្លែ​ឈើ​​ដែល​ទុំ​​ពេក​ ដោយ​សារ​តែ​វា​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​វា​ទុំ​ អាច​ធ្វើ​ឲ្យ​យើង​ធាត់​បាន​។​

Honey Lime Fruit Salad Recipe by Tasty

. ញ៉ាំ​បន្លែ​ជា​ប្រចាំ​

បន្លែ​ជា​អាហារ​ដែល​មាន​ជាតិ​កាក​សរសៃ​ច្រើន​បំផុត​ និង​មិន​មាន​ជាតិ​ស្ករ​ វា​សក្ដិសម​សម្រាប់​អ្នក​ចង់​សម្រក​គីឡូ​ គ្រប់​អាហារ​គួរ​តែ​មាន​បន្លែ​ ដោយ​សារ​តែ​ក្រៅ​ពី​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​បាន​ល្អ​ ញ៉ាំ​បន្លែ​រាល់​ថ្ងៃ​នឹង​ជួយ​ឲ្យ​យើង​មាន​រាង​ស្លីម​បាន​លឿន​។