បង្អែមព្រិលត្រចៀកកាំ ឆ្ងាញ់ហើយល្អចំពោះសុខភាពថែមទៀត?

បង្អែមព្រិលត្រចៀកកាំ

0
4173

បង្អែមព្រិលត្រចៀកកាំ មិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ល្អសម្រាប់សុខភាពថែមទៀតជួយការពារកុំអោយកើតជំងឺស្ត្រូកដាច់សរសៃឈាម, បំពេញជាតិទឹកក្នុងខ្លួន បន្ថយកម្ដៅ, ជួយអោយស្បែកភ្លឺរលោងបំបាត់ភាពជ្រីវជ្រួញ, បំប៉ន់ខួរក្បាល ជំនួយការចងចាំ, កាត់បន្ថយខ្លាញ់ក្នុងសរសៃឈាម ធ្វើអោយសម្ពាធឈាមល្អ, ជួយសម្រួលដល់ការបន្ទោរបង់ ជាពិសេសល្អសម្រាប់ស្ត្រីមានផ្ទៃពោះ។ តោះល្អសម្រាប់សុខភាពបែបនេះហើយនៅចាំអីទៀត ធ្វើញ៊ាំសម្រាប់ក្រុមគ្រួសារជាទីស្រលាញ់របស់យើងភ្លាមទៅ របៀបធ្វើមាននៅខាងក្រោម។

ផ្ទះបង្អែមព្រិលត្រចៀកកាំគ្រាប់ពុទ្រាក្រហម១
រូបភាព ផ្ទះបង្អែមព្រិលត្រចៀកកាំគ្រាប់ពុទ្រាក្រហម

គ្រឿងផ្សំដែលត្រូវមាន៖​

  • ព្រិលត្រចៀកកាំសុទ្ធ
  • ពុទ្រាក្រហម
  • ផ្សិតត្រចៀកកណ្ដុរស
  • មៀនក្រៀម
  • គ្រាប់ហ្គូជី
  • គ្រាប់ឈូក
  • ជ័រពេស
  • គ្រាប់ឈៀ
  • ស្ករក្រាម
  • ទឹក (២៥០មីលីលីត្រ)
  • អំបិល
រូបភាព ម្ហូបឆ្ងាញ់ថ្ងៃនេះ

របៀបធ្វើ៖

  • ដំបូងត្រូវយក គ្រាប់ឈូក, ព្រិលត្រចៀកកាំសុទ្ធ, ជ័រពេស ទៅត្រាំទឹករយៈពេល៨ ទៅ១០ម៉ោង(ដាក់ទឹកអោយច្រើនបន្តិចព្រោះវារីកខ្លាំង) សម្រាប់ផ្សិតត្រចៀកកណ្ដុរសត្រូវត្រាំរយៈពេល១៥នាទី រួចធ្វើការលាងអោយបានស្អាតទាំង៤មុខ និងគ្រាប់ឈៀធ្វើការដាក់ត្រាំទឹកដូចគ្នាអោយវារីកផងដែរ
  • ធ្វើការកាត់ផ្សិតត្រចៀកកណ្ដុរស ជាដុំៗតូចៗល្មម
  • ដាក់ដាំទឹក (២៥០មីលីលីត្រ)អោយពុះរួចធ្វើការដាក់គ្រាប់ឈូកចូលទុករយៈពេល៣នាទី បន្ទាប់មកដាក់ព្រិលត្រចៀកកាំ, ជ័រពេស, មៀនក្រៀម, ផ្សិតត្រចៀកកណ្ដុរស ទុករហូតដល់ឆ្អិន បន្ទាប់មកទៀតដាក់ពុទ្រាក្រហម​ និងស្ករក្រាម ចូលរួចធ្វើការភ្លក្សយករសជាតិតាមចំណូលចិត្ត(ផ្អែមល្មម រឺផ្អែមខ្លាំង) ហើយកុំភ្លេចដាក់អំបិលមួយចឹបដើម្បីយករសជាតិផ្អែមមុត និងទុករយៈពេល ៤នាទី
  • បន្ទាប់មកត្រូវដាក់គ្រាប់ហ្គូជី ចូល ហើយដាក់គ្រាប់ឈៀ រហូតដល់ពុះនោះរួចជាការស្រេច៕
រូបភាព យូអុី-ផ្សារអូរឬស្សី
រូបភាព យូអុី-ផ្សារអូរឬស្សី